បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona គ្រោងបន្តកុងត្រាថ្មីដល់ Sergio Busquets
ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បានបញ្ជាក់ថា ក្លឹបកំពុងរៀបចំការផ្តល់ជូន Sergio Busquets នូវកុងត្រាថ្មី ដើម្បីឲ្យខ្សែបម្រើរូបនេះបន្តស្នាក់នៅ Camp Nou រហូតដល់រដូវក្តៅឆ្នាំ 2024។
យ៉ាងណាមិញ កុងត្រាដែលមានស្រាប់របស់កីឡាករវ័យ 34 ឆ្នាំរូបនេះ ជាមួយក្លឹបយក្សកាតាឡាន់ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយអនាគតរបស់គាត់នៅតែមិនទាន់ច្បាស់លាស់ឡើយ។ Busquets នៅតែត្រូវបានគេមើលឃើញថា ជាកីឡាករដ៏សំខាន់សម្រាប់ Barcelona នៅឆ្នាំ 2022-2023 នេះ ដោយបង្ហាញខ្លួនចំនួន 31 ប្រកួត។
ក្លឹប Inter Miami របស់ MLS ត្រូវបានគេជឿថា ចង់ចុះហត្ថលេខាលើ Busquets នៅរដូវក្តៅនេះ ខណៈដែលក្លឹបអារ៉ាប៊ីសាអូឌីតមួយចំនួនក៏ចង់បានខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះដែរ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹប Barcelona។
របាយការណ៍ថ្មីៗនេះបានអះអាងថា Busquets បានជូនដំណឹងដល់ Barcelona ថា គាត់គ្រោងនឹងចាកចេញពីក្លឹប បន្ទាប់ពីកុងត្រារបស់គាត់ផុតកំណត់។ ទោះជាយ៉ាងណាក៏ដោយ Laporta ដែលជាប្រធានក្លឹប បានបដិសេធលើរឿងនេះ ហើយថាខ្សែបម្រើរបស់គាត់មិនមានគម្រោងចាកចេញទេ ហើយក្លឹបក៏បានត្រៀមនឹងផ្ដល់ជូនកុងត្រាថ្មីរយៈពេល 12 ខែបន្ថែមទៀត ដើម្បីឲ្យគាត់បន្តអាជីពនៅទឹកដីអេស្ប៉ាញបន្តទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់