បាល់ទាត់អន្តរជាតិ
Sergio Busquets ប្រាប់មូលហេតុដែលគាត់សម្រេចចិត្តទៅលេងនៅទឹកដីអាមេរិច
កីឡាករចំណូលថ្មីរបស់ក្លឹប Inter Miami គឺខ្សែបម្រើ Sergio Busquets បានលើកឡើងថា ការទៅលេងនៅក្លឹបបាល់ទាត់ Inter Miami បន្ទាប់ពីចប់កុងត្រាជាមួយក្លឹប Barcelona ជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់ តាំងពីឆ្នាំមុនមកម្ល៉េះ។ យ៉ាងណាមិញ កីឡាករវ័យ 35 ឆ្នាំរូបនេះ ត្រូវបានប្រកាសជាផ្លូវការណ៍នៅ Inter Miami កាលពីថ្ងៃច័ន្ទកន្លងទៅ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមជាមួយក្លឹប Inter Miami លើការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកុងត្រាជាមួយក្លឹបយក្សកាតាឡាន់ Barcelona ផុតកំណត់កាលពីខែមុន។ ការផ្ទេររបស់ Busquets ទៅ Inter Miami ក៏បានធ្វើឲ្យគាត់ជួបជុំជាមួយអតីតមិត្តរួមក្រុមចាស់នៅ Barcelona របស់គាត់ផងដែរគឺតារាឆ្នើម Lionel Messi។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ Inter Miami ជាលើកដំបូង Busquets បាននិយាយថា៖ “នេះគឺជាឱកាសពិសេស និងគួរឲ្យរីករាយបំផុត ដែលខ្ញុំពិតជារំភើបក្នុងការទទួលយកជម្រើសនេះ។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះក្លឹប តាំងពីពេលដែលខ្ញុំនៅជាមួយ Barcelona កាលពីឆ្នាំមុន ហើយឥឡូវនេះខ្ញុំសប្បាយចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីចូលលេងក្នុងនាមជាកីឡាកររបស់ Inter Miami”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ