បាល់ទាត់អន្តរជាតិ
Inter Milan ឡើងទៅកាន់វគ្គ 8 ចុងក្រោយ UCL ជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេលជាងមួយទស្សវត្សរ៍
ក្លឹបយក្សអ៊ីតាលី Inter Milan បានឡើងទៅវគ្គ 8 ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សរ៍ (ជាង 10 ឆ្នាំ) ដែលពួកគេបានខកខាន។ ក្លឹប Inter Milan បានឡើងទៅកាន់វគ្គបន្ទាប់ ក្រោយពីបានយកឈ្នះ Porto 1-0 កាលពីជើងទីមួយ និងទប់យកស្មើក្នុងលទ្ធផលស្មើ ០-០ នៅប្រកួតជើងទីពីរ កាលពីរំលងអាធ្រាតយប់មិញនេះ។
ដំបូងឡើយ Porto ជាក្លឹបដែលគេសង្ឃឹមថា នឹងទម្លាក់ Inter Milan ខណៈដែលពួកគេជាក្រុមខ្លាំងក្នុងដីរបស់ខ្លួន និងធ្លាប់បានឈ្នះការប្រកួតក្នុងចំនួន 4 លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមមកពីអ៊ីតាលី ក៏ដូចជាមិនដែលចាញ់ Inter Milan ឡើយ នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Porto បានចាញ់ និងធ្លាក់ចេញពី UCL ស្របពេលដែលក្នុងប្រកួតនោះពួកគេបានបាត់បង់ខ្សែការពារសំខាន់ Pepe និងខ្សែបម្រើប្រយុទ្ធ Otavio ដោយសារបញ្ហារបួស។ អំឡុងពេលដែលក្រុមម្ចាស់ផ្ទះ បានបាត់បង់កម្លាំងសំខាន់នោះ Inter Milan កាន់តែមានទម្រង់លេងល្អ និងមិនឲ្យគូប្រកួតរបស់ខ្លួនធ្វើអ្វីៗបានតាមតែចិត្តនោះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ