បាល់ទាត់អន្តរជាតិ
ប្រកួតបើកឆាកយូរ៉ូ នៅរំលងធ្រាតនេះ តោកំណាចអង់គ្លេសត្រូវជួបគូកម្មអ៊ីតាលី
ការប្រកួតបើកឆាកយូរ៉ូ 2024 នៃវគ្គជម្រុះតាមពូលរបស់អង់គ្លេស គឺត្រូវធ្វើដំណើរទៅជួបនឹងអ៊ីតាលី ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Stadio Diego Armando Maradona នៅម៉ោង 2:45 នាទី (ម៉ោងនៅកម្ពុជា)។ យ៉ាងណាមិញអង់គ្លេស និងអ៊ីតាលី គឺជាក្រុមដែលស្ថិតនៅក្នុងពូល C ជាមួយគ្នា។
ក្រុមទាំង 2 នេះត្រូវបានគេមើលឃើញថាជាគូកម្មនឹងគ្នា ខណៈដែលការប្រកួតយូរ៉ូវគ្គផ្ដាច់ព្រ័តកាលពីឆ្នាំ 2020 អង់គ្លេសបានខកខានឱកាសលើកពាន ដោយសារតែចាញ់អ៊ីតាលីនេះឯង។ អ៊ីតាលី គឺជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមខ្លាំងជាច្រើនទៀតនៅតំបន់អ៊ឺរ៉ុប ហើយអង់គ្លេសបានជួបអ៊ីតាលីចំនួន 30 ដងមកហើយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយក្នុងចំណោមនោះ អ៊ីតាលីឈ្នះ 13 ដង, ស្មើគ្នា 9 ដង និងអង់គ្លេសឈ្នះបាន 8 ដង។
យ៉ាងណាមិញក្រុមជម្រើសជាតិអង់គ្លេសត្រូវបានគេគិតថា នឹងប្រើប្រាស់កីឡាករសំខាន់ៗមួយចំនួនដូចជា Harry Kane, Jude Bellingham, Bukayo Saka, Jack Grealish និង Kyle Walker ជាដើម។ ដូចគ្នានេះដែរ ក្រុមជម្រើសជាតិអ៊ីតាលី ក៏មានតួឯកសំខាន់ៗជាច្រើនផងដែរដូចជា Donnarumma, Jorginho, Marco Verratti, Bastoni និង Nicolo Barella ជាដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ