បាល់ទាត់អន្តរជាតិ
ហូឡង់ ប៉ះ បារាំងនៅម៉ោង 1 រំលងអាធ្រាតនេះ!!!
ក្រុមជម្រើសជាតិបារាំង ទាមទារការឈ្នះត្រឹមតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីកក់កៅអីទៅកាន់ព្រឹត្តិការណ៍ Euro 2024។ ក្រុមមាន់គកបារាំងត្រូវធ្វើដំណើរទៅទីក្រុង Amsterdam ដើម្បីជួបហូឡង់ដែលស្ថិតក្នុងពូល B ជាមួយគ្នា។ ក្រុមទាំងពីរនេះអាចចាត់ទុកជាគូសងសឹកផងដែរ ព្រោះកាលពីប្រកួតមុន ហូឡង់ត្រូវបារាំងលុតដោយមិនឲ្យតដៃ 4-0។
ការប្រកួតវគ្គជម្រុះតាមពូលនៅក្នុងព្រឹត្តិការណ៍ Euro 2024 រវាងម្ចាស់ផ្ទះហូឡង់ និងបារាំងនេះ នឹងធ្វើឡើងនៅម៉ោង 1:45 នាទីរំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា)។ ប្រសិនបើក្រុមជម្រើសជាតិបារាំងបន្តយកឈ្នះហូឡង់ជាថ្មីម្ដងទៀតនោះ ពីរប្រកួតបន្ទាប់ដែលនៅសល់របស់ពួកគេមិនសំខាន់ឡើយ ដោយគ្រាន់តែជាការលេងបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះពួកគេមានពិន្ទុគ្រាប់គ្រាន់ដើម្បីទទួលបានកៅអីឆ្លងផុតវគ្គជម្រុះ។
យ៉ាងណាមិញ ក្រុមជម្រើសជាតិហូឡង់ដែលដឹកនាំដោយគ្រូបង្វឹកលោក Ronald Koeman មានស្ថិតិមិនល្អប្រសើរប៉ុន្មានឡើយ ដោយក្នុងចំណោម 5 ប្រកួតចុងក្រោយរបស់ពួកគេឈ្នះ 3 ចាញ់ 2។ ផ្ទុយមកវិញ សម្រាប់ក្រុមជម្រើសជាតិបារាំង 5 ប្រកួតចុងក្រោយរបស់ពួកគេឈ្នះ 4 ចាញ់ 1។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត