បាល់ទាត់អន្តរជាតិ
អត់ទ្រាំលែងបាន!!! ឪពុករបស់ Ansu Fati វាយប្រហារចំៗលើ Barcelona ដែលមិនសូវដាក់កូនប្រុសរបស់ខ្លួនឲ្យចូលលេង
ឪពុករបស់ Ansu Fati បានវាយប្រហារចំៗទៅលើក្លឹបអ្នកមានបុណ្យ Barcelona ក្នុងបទសម្ភាសន៍មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង កាលពីពេលថ្មីៗនេះ។ លោក Bori Fati ដែលត្រូវជាឪពុករបស់ខ្សែប្រយុទ្ធស្លាបរូបនេះបានលើកឡើងថា គាត់ចង់ឲ្យកូនប្រុសរបស់គាត់ចាកចេញពី Camp Nou ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញកីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 38 ប្រកួត ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez នៅរដូវកាលឆ្នាំ 2022-2023 ប៉ុន្តែគាត់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីតែ 6 គ្រាប់ និង Assist 3 ដងប៉ុណ្ណោះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួនជាជម្រើសដំបូងរបស់ក្រុម ត្រឹមតែ 9 ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតក្របខណ្ឌ La Liga ស្របពេលដែលកីឡាករដូចជា Ousmane Dembele, Raphinha, Gavi និង Robert Lewandowski ជាជម្រើសសំខាន់របស់ក្លឹប។
ពាក់ព័ន្ធនឹងការដែលមិនសូវមានឱកាសបង្ហាញសមត្ថភាពនៅលើទីលានប្រកួតនោះលោក Bori Fati ដែលត្រូវជាឪពុករបស់ Ansu Fati បាននិយាយទាំងកំហឹងថា កូនប្រុសរបស់គាត់មិនចង់ចាកចេញពីក្លឹបយក្សកាតាឡាន់នៅចុងបញ្ចប់នៃរដូវកាលនេះទេ ប៉ុន្តែគាត់ចង់ឲ្យគេចាកចេញ ដើម្បីបន្តអាជីពបាល់ទាត់ដ៏ត្រចះត្រចង់ឡើងវិញ។
លោក Bori Fati បានប្រាប់ COPE ថា៖ “Ansu Fati មិនចង់ចាកចេញពី Barcelona ទេ ប៉ុន្តែខ្ញុំចង់ឃើញគាត់ជោគជ័យ ខ្ញុំនឹងមិនទៅកីឡដ្ឋាន Camp Nou ទៀតទេ ខ្ញុំខឹងនឹងក្លឹបខ្លាំងណាស់។ ក្នុងរយៈពេលមួយខែនេះ យើងនឹងជួបនិយាយជាមួយលោក Jorge Mendes (ភ្នាក់ងារ)។ វាពិតជារំខានដល់ខ្ញុំ ដែល Ansu Fati មិនសូវបានចូលលេង។ គេជាកីឡាករម្នាក់ដែលមានសញ្ជាតិអេស្ប៉ាញ ហើយមកពី La Masia។ គាត់សមនឹងទទួលបានឱកាសច្រើនជាងនេះ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ