Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​រក​ឱកាស​លក់ Ansu Fati និង Lenglet ទៅ​ឲ្យ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែប្រយុទ្ធ​ស្លាប Ansu Fati និង​ខ្សែការពារ Clement Lenglet នៅ​តែ​មិន​អាច​មាន​ឱកាស​ត្រឡប់​មក Barcelona វិញ បើ​ទោះ​បី​ជា​ការ​​ខ្ចី​ជើង​របស់​គេ​ត្រូវ​បាន​​បញ្ចប់នៅ​រដូវក្ដៅ​នេះ។ កីឡាករ​ទាំង 2 រូប​នេះ បាន​ចំណាយ​ពេលនៅ​ប្រទេស​អង់គ្លេស ដោយ Ansu Fati លេង​ឲ្យ Brighton និង Lenglet លេង​ឲ្យ Aston Villa។

យោងតាម​របាយការណ៍​ពី Diario Sport បាន​​រាយការណ៍​ថា Barcelona ចង់​លក់​កីឡាករ​ទាំង 2 នេះ ក្នុង​រដូវ​ក្ដៅ​ខាង​មុខ ហើយ​កំពុង​សង្ឃឹម​ថា​នឹង​មាន​សំណើរលុយ​ធំ​​ពី​ក្លឹបនៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ គេ​បាន​ដឹង​ថា Ansu Fati ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជា​ខ្លាំង​នៅ​រដូវកាល​នេះ ដោយ​សង្ឃឹម​ឱកាស​អាច​មក Barcelona វិញ ប៉ុន្តែ​ក្លឹប​កាតាឡាន់ ហាក់​មិន​ពេញ​ចិត្ត និង​ចង់​លក់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ថែម​ទៀត​ផង។

សម្រាប់ Lenglet វិញ ខ្សែការពារ​រូប​នេះ ធ្លាប់​បាន​ទទួល​ការ​ផ្ដល់​សំណើរ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ទៅ​មជ្ឈឹមបូព៌ា​ទេ។ ជា​ចុង​ក្រោយ Clement Lenglet បាន​សម្រេច​ចិត្ត​ខ្ចី​ជើង​ទៅ Aston Villa។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​លេង​ចំនួន 18 ប្រកួត សម្រាប់​ក្រុម​របស់​លោក Unai Emery ក្នុង​អំឡុង​ពេល​ខ្ចី​ជើង​របស់​គាត់។

ប្រភព: Barcablaugranes

Trending

Exit mobile version