បាល់ទាត់អន្តរជាតិ
ពានកីឡាករល្អបំផុត និងគ្រូបង្វឹកឆ្នើមប្រចាំខែមីនារបស់ Premier League បានទៅលើ Arsenal ទាំងអស់!!!
ទាំងកីឡាករ និងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal សុទ្ធតែបានឈ្នះពានពី Premier League ដោយ Bukayo Saka ឈ្នះពានជាកីឡាករល្អបំផុតប្រចាំខែមីនា និង Mikel Arteta ឈ្នះពានជាគ្រូបង្វឹកឆ្នើមប្រចាំខែមីនាដូចគ្នា។ បច្ចុប្បន្ន Arsenal កំពុងបន្តឈរនៅកំពូលតារាងរបស់ Premier League និងត្រៀមខ្លួនដើម្បីបន្តយុទ្ធនាការឈ្នះៗក្នុង 10 ប្រកួតចុងក្រោយមុនបិទរដូវកាល ដើម្បីក្លាយជាម្ចាស់ពានប្រចាំលីគកំពូលរបស់អង់គ្លេសឆ្នាំនេះ។
Arsenal នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Leeds United នៅម៉ោង 9:00 យប់នេះ (ម៉ោងនៅកម្ពុជា) ខណៈដែលក្រុមលេខ 2 Manchester City ត្រូវជួបជាមួយ Liverpool ថ្ងៃនេះដូចគ្នា នៅម៉ោង 6:30 ល្ងាច។ នៅរដូវកាលនេះ Arsenal មានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយពួកគេចាញ់តែ 3 ប្រកួតប៉ុណ្ណោះ ដែលតិចជាងក្រុមណាៗទាំងអស់នៅ Premier League។
គ្រូបង្វឹកលោក Mikel Arteta បានឈ្នះពានជាគ្រូបង្វឹកឆ្នើម ដោយឈ្នះសម្លងឆ្នោតលើគ្រូបង្វឹក 3 រូបផ្សេងទៀតដូចជា Pep Guardiola, Unai Emery និង Roberto De Zerbi។ ដោយឡែក Saka បានឈ្នះពានជាកីឡាករល្អបំផុតប្រចាំខែ ដោយផ្តួលសម្លេងឆ្នោតមិត្តរួមក្រុមរបស់ខ្លួន Leandro Trossard, Alexander Isak របស់ Newcastle United, Mohamed Salah របស់ Liverpool, Alexis Mac Allister របស់ Brighton និង Tyrone Mings របស់ Aston Villa។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip