បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមទិញផ្ដាច់កុងត្រារបស់ Clement Lenglet
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិចារណាលើអនាគតរបស់ខ្សែការពារ Clement Lenglet ដើម្បីចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Barcelona រូបនេះ ជាអចិន្ត្រៃយ៍។ យ៉ាងណាមិញ Lenglet គឺជាខ្សែការពារកណ្តាលតែមួយគត់ដែលបានមកដល់ទីក្រុងឡុងដ៍ខាងជើង ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កីឡាករសញ្ជាតិបារាំងរូបនេះ បានបង្ហាញខ្លួនយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោក Antonio Conte បើទោះបីជាការបង្ហាញសមត្ថភាពរបស់គាត់ មិនលេចធ្លោរជាងកីឡាករផ្សេងទៀតរបស់ Tottenham Hotspur ក៏ដោយ។ ដូចគ្នានេះដែរ Clement Lenglet ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់សម្រាប់លោក Cristian Stellini ក្នុងដំណើរឆ្ពោះទៅដល់ចុងបញ្ចប់នៃរដូវកាលនេះ។
កន្លងមកមានការអះអាងខ្លះបានលើកឡើងថា ក្លឹប Tottenham Hotspur មិនបានរៀបចំ ផែនការទិញផ្ដាច់កុងត្រារបស់ Lenglet ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានអេស្ប៉ាញ Sport ថ្មីៗនេះ បានអះអាងថា Tottenham Hotspur ពិតជាពេញចិត្តនឹងការបង្ហាញសមត្ថភាពរបស់ Lenglet ហើយឥឡូវនេះ ពួកគេកំពុងជួបពិភាក្សាគ្នា ដើម្បីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ 27 ឆ្នាំរូបនេះ ដែលត្រូវបានគេសន្មត់ថា មានតម្លៃប្រហែល 14 លានអឺរ៉ូ (12.3 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ20 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល