Connect with us

បាល់ទាត់អន្តរជាតិ

Messi ធ្លាប់​សរសើរ​កីឡាករ​រូប​នេះ​ថា ជា​កីឡាករ​ល្អ​បំផុត នៅ​ក្នុង​ពិភព​បាល់ទាត់

Published

on

តារា​ឆ្នើម Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​កីឡាករ​ល្អ​បំផុត​ម្នាក់ ដែល​គ្មាន​អ្នក​ដូច ក្នុង​ពិភព​បាល់ទាត់។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ មិន​គិត​ថា ​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត​​នោះ​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ AS ក្នុង​ឆ្នាំ 2019 Messi បាន​អះអាង​ថា Ronaldo Nazario គឺ​ជា​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត ដែល​គាត់​ធ្លាប់​បាន​ឃើញ។

ពេល​កំពុង​ធ្វើ​បទសម្ភាសន៍​មួយ​ទៅ​កាន់​កាសែត​របស់​អេស្ប៉ាញ Lionel Messi ត្រូវ​បាន​គេ​សួរ​អំពី​កីឡាករ​ដែល​គាត់​គិត​ថា ជា​ខ្សែប្រយុទ្ធ​ល្អ​បំផុត។ ពេល​នោះ​គាត់​បាន​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា៖ “Ronaldo Nazario គឺ​ជា​កីឡាករ​ម្នាក់​ដ៏​ពិសេស ក្នុង​ចំណោម​ខ្សែប្រយុទ្ធ​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ។ គាត់ គឺ​ល្អ​បំផុត។ គាត់​ពិត​ជា​កីឡាករ​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់”។

ដោយ​ឡែក Ronaldo Nazario ក៏​ធ្លាប់​បាន​សរសើរ Lionel Messi ជា​ញឹកញាប់​ដែរ ហើយ​កន្លង​មក នៅ​ពេល​ដែល​គេ​ឲ្យ​គាត់​បក​ស្រាយ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​រវាង Lionel Messi និង Cristiano Ronaldo គាត់​បាន​តប​ថា៖ “Messi គឺ​ស្ថិត​នៅ​ក្រៅ​ពិភព​របស់​មនុស្ស ហើយ Cristiano Ronaldo ក៏​បែប​នោះ​ដែរ ​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា Messi ពេញ​លេញ​ជាង។ គាត់​អស្ចារ្យ​ណាស់។ ខ្ញុំ​ចូល​ចិត្ត​គាត់​ខ្លាំង​ជាង​កីឡាករ​ផ្សេងៗ​ទៀត។ អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ធ្វើ​គឺ អស្ចារ្យ​បំផុត”។

ប្រភព: Sportskeeda

Trending

Exit mobile version