បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមបន្តកុងត្រាថ្មីដល់ Camavinga
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ជូនខ្សែបម្រើ Eduardo Camavinga នូវកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នដែលគាត់មាន។ យ៉ាងណាមិញ កីឡាករសញ្ជាតិបារាំងរូបនេះ បានចូលរួមជាមួយ Real Madrid ដោយផ្ទេរពី Rennes ក្នុងឆ្នាំ 2021 ជាមួយនឹងតម្លៃផ្ទេរ 40 លានអឺរ៉ូ។
ខ្សែបម្រើ Camavinga បានបង្ហាញខ្លួនចំនួន 84 ប្រកួត ដោយបានរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។ កីឡាករសញ្ជាតិបារាំងរូបនេះលេងជាខ្សែបម្រើកណ្តាល ប៉ុន្តែភាពប៉ិនប្រសប់របស់គាត់ គឺជាកូនសោរដ៏សំខាន់សម្រាប់លោក Carlo Ancelotti នៅរដូវកាលនេះ។
យើងបានឃើញ Camavinga ដើរតួជាខ្សែការពារឆ្វេង ក្នុងជំនួបជាមួយ Barcelona ដែលពួកគេទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល 4-0 កាលពីថ្ងៃពុធកន្លងទៅ និងបានជួយក្លឹប Real Madrid ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa del Rey ទៀតផង។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ចំនួន 5 រួចហើយក្នុងអំឡុងពេលនៅជាមួយ Real Madrid ប៉ុន្មានរដូវកាលមកនេះ។
កុងត្រារបស់គាត់ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។ ទោះបីជានៅសល់រយៈពេល 4 ឆ្នាំទៀតក៏ដោយ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានអះអាងថា ក្លឹប Real Madrid នឹងផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀតនាពេលឆាប់ៗខាងមុខ ដើម្បីធ្វើឲ្យប្រាកដថា កីឡាករឆ្នើមរូបនេះនឹងក្លាយជាអនាគតដ៏យូរអង្វែងរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក