បាល់ទាត់អន្តរជាតិ
Liverpool ត្រៀមទាក់ទងទៅ Nicolo Barella ជុំវិញការផ្ទេរនារដូវក្ដៅនេះ
ខ្សែបម្រើ Nicolo Barella ដែលកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅ Liverpool ត្រូវបានគេរាយការណ៍ថា ក្លឹប Inter Milan នឹងលក់គាត់ក្នុងតម្លៃត្រឹមតែ 50 លានអឺរ៉ូ (44.2 លានផោន) ប៉ុណ្ណោះ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ដោយឡែកកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកថា ជាខ្សែបម្រើឆ្នើមមួយរូបផងដែរ ក្នុងចំណោមខ្សែបម្រើជាច្រើនទៀតនៅតំបន់អឺរ៉ុប។
Nicolo Barella បានចូលរួមជាមួយក្លឹប Inter Milan កាលពីឆ្នាំ 2021 និងបានឈ្នះពានរង្វាន់ Serie A នៅរដូវកាលឆ្នាំ 2020-2021 ដោយពេលនោះ ក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Antonio Conte។ កីឡាករ 26 ឆ្នាំរូបនេះ នៅតែជាកីឡាករដ៏សំខាន់របស់ក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Simone Inzaghi ដោយនៅរដូវកាលនេះ គាត់បានស៊ុតបញ្ចូលទី 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 8 ដង ក្នុងការបង្ហាញខ្លួនសរុប 38 ប្រកួត។
ខ្សែបម្រើរូបនេះនៅមានកុងត្រាជាមួយ Inter Milan រយៈពេល 3 ឆ្នាំបន្ថែមទៀត ប៉ុន្តែ Liverpool កំពុងត្រៀមនាំយកគាត់មកទឹកដីអង់គ្លេស ដើម្បីបំពេញចំណុចខ្វះខាតនៅតំបន់បម្រើរបស់ខ្លួន។ ជាស្ដែង Inter Milan បានបង្ហើបពីតម្លៃនៃការលក់ Nicolo Barella រួចហើយ ខ្ទង់ប្រមាណជា 44.2 លានផោន (នេះបើយោងតាមរបាយការណ៍ពី Calciomercato)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក