Connect with us

បាល់ទាត់អន្តរជាតិ

Manchester United ចាប់​អារម្មណ៍​ចង់​ចាយលុយ 53 លានផោន ដើម្បី​នាំ​យក Neymar Jr មក​ទឹកដី​អង់គ្លេស

Published

on

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain (PSG) គឺ​កីឡាករ Neymar Jr.។ ពួក​គេ​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ នៅ​​មុន​រដូវកាល​ឆ្នាំ 2023-2024។

Neymar Jr. ដែល​បច្ចុប្បន្ន​មាន​វ័យ 31 ឆ្នាំ​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​​នឹង​ចាកចេញ​ពី Parc des Princes តាំង​ពី​ដើម​រដូវក្តៅ​ឆ្នាំ​មុន​មក​ម្ល៉េះ។ ទោះ​បី​ជា​គាត់តែងតែ​ស៊ុត​បញ្ចូល​ទី និង​មាន​ស្ថិតិ Assists ដ៏​ល្អ​គួរ​សម​ដែរ​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​តែងតែ​មាន​របួស និង​មិន​មែន​ជា​តារា​ឆ្នើម​សម្រាប់​អ្នកគាំទ្រ​របស់ PSG ដូច​ពី​មុន​ឡើយ។

យោងតាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United មាន​បំណង​ចង់​ចំណាយ​លុយ​ខ្ទង់ 53 លានផោន នៅ​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ទោះ​បី​ជា​អាទិភាព​ដំបូង​របស់​ក្លឹប​បិសាចក្រហម គឺ​ការ​ពង្រឹង​នៅ​តំបន់​ការពារ និង​បម្រើ​ក៏ដោយ ក៏​ពួក​គេ​នៅ​តែ​ត្រូវ​ការ​រុះរើ​នូវ​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ ដែល​ការ​ចុះហត្ថលេខា​លើ Neymar Jr. ពិត​ជាអាច​ទៅ​រួច​នៅចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportskeeda

Trending

Exit mobile version