បាល់ទាត់អន្តរជាតិ
Napoli ត្រៀមនាំយក Memphis Depay មកជំនួសកន្លែងរបស់ Lorenzo Insigne
ក្លឹបយក្សនៅអ៊ីតាលី Napoli ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Memphis Depay របស់ក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Lorenzo Insigne ដែលត្រៀមចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ខ្សែប្រយុទ្ធ Lorenzo Insigne នឹងចាកចេញពីក្លឹប Napoli នៅចុងបញ្ចប់នៃរដូវកាល បន្ទាប់ពីបានរួមរស់នៅជាមួយក្លឹបអស់រយៈពេលជាង 10 ឆ្នាំ។ Insigne នឹងចូលរួមជាមួយក្លឹប Toronto FC នៃក្របខណ្ឌ MLS ដែលស្ថិតនៅលីគកំពូលរបស់ប្រទេសកាណាដា ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។
របាយការណ៍មួយបានលើកឡើងថា អ្វីៗគ្រប់យ៉ាងទំនងជាមិនមានបញ្ហារវាងក្លឹបទាំងពីរនោះទេ សម្រាប់កិច្ចព្រមព្រៀងរបស់ Memphis Depay ប៉ុន្តែត្រូវមើលចាំមើលថា តើ Memphis Depay នឹងយល់ព្រមក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ដែរ រឺទេ ខណៈដែលប្រាក់ខែបច្ចុប្បន្នរបស់គាត់ គឺលើសកម្រិតនៃក្របខ័ណ្ឌ Serie A។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!