បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម ត្រៀមនាំយក Memphis Depay មកទឹកដី Old Trafford វិញ
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើការចុះហត្ថលេខាលើអតីតកីឡាកររបស់ខ្លួន Memphis Depay ជាថ្មីម្ដងទៀតនៅដើមឆ្នាំក្រោយ ពេលដែលខ្សែប្រយុទ្ធរូបនេះ ជិតផុតកុងត្រាជាមួយ Barcelona។
យ៉ាងណាមិញកីឡាករវ័យ 28 ឆ្នាំរូបនេះបានផ្លាស់ទៅ Camp Nou ដោយផ្ទេរពីក្លឹប Lyon កាលពីខែកក្កដា ឆ្នាំ 2021 ប៉ុន្តែគាត់បានចុះកុងត្រាជាមួយក្លឹបយក្សនៅកាតាឡាន់ត្រឹមតែរយៈពេល 2 ឆ្នាំប៉ុណ្ណោះ ដែលមានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។
ខ្សែប្រយុទ្ធ Memphis Depay បានបង្ហាញខ្លួនចំនួន 41 ប្រកួតសម្រាប់ Barcelona ដោយរកបានគ្រាប់បាល់ 14 គ្រាប់ និង Assists 2 ដង ប៉ុន្តែគាត់បានបង្ហាញខ្លួនត្រឹមតែ 3 ដងប៉ុណ្ណោះក្នុងរដូវកាលនេះដោយសារតែរបួស។
យោងតាមអ្នកកាសែតអាឡឺម៉ង់ Florian Plettenberg បានឲ្យដឹងថា Memphis Depay កំពុងស្ថិតនៅក្នុងបញ្ជីនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United ហើយត្រូវបានគេរំពឹងថា ការផ្ទេរនឹងកើតឡើងនៅខែមករាខាងមុខនេះ ស្របពេលដែលក្លឹបទើបនឹងបានបញ្ចប់កុងត្រាជាមួយ Cristiano Ronaldo ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ22 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ