បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នា Bernardo Silva បោះពាក្យថា បើគ្មានកីឡាករ 4 នាក់នេះទេ Real Madrid នឹងមិនអាចឈ្នះពានអ្វីទាំងអស់
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Bernardo Silva បានជ្រើសរើសកីឡាកររបស់ក្លឹប Real Madrid បួនរូបដែលមាន Luka Modric, Toni Kroos, Vinicius Jr និង Karim Benzema ជាកីឡាករដ៏សំខាន់បំផុតរបស់ពួកគេ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានអះអាងថា បើគ្មាន Modric, Kroos, Vinicius Jr និង Benzema ទេ Real Madrid នឹងមិនឈ្នះពានអ្វីឡើយ។
ថ្លែងនៅមុនការប្រកួត UEFA Champions League ជើងទីមួយ ដែលក្រុមទាំងពីរនឹងត្រូវជួបគ្នានៅ Santiago Bernabeu ថ្ងៃពុធសប្ដាហ៍នេះ ខ្សែបម្រើ Bernardo Silva បាននិយាយ (តាមរយៈ The Daily Mail) ថា៖ “វាមិនមែនជាការនិយាយអំពីក្លឹបនោះទេ យើងនិយាយអំពីកីឡាករដែលមាននៅលើទីលាន។ ប្រសិនបើ Real Madrid មិនមាន Modric, Kroos, Vinicius Jr, Benzema ទេ ខ្ញុំអាចនិយាយបានថា ពួកគេនឹងមិនឈ្នះពានអ្វីឡើយ ព្រោះគេមានតែឈ្មោះប៉ុណ្ណោះ”។
គួររំលឹកផងដែរថា Real Madrid គឺជាក្លឹបមួយដែលមានប្រវត្តិឈ្នះពាន UEFA Champions League ច្រើនជាងគេ ពោលគឺ 14 ដងមកហើយ ដែលមិនទាន់មានក្លឹបណាមួយតាមទាន់ រឺក្បែរនឹងកំណត់ត្រាឈ្នះពានដ៏ច្រើនបែបនេះនោះទេ។ ក្នុងចំណោមនោះ Modric, Kroos និង Benzema គឺជាកីឡាករដែលលើកពាន UCL 5 ដងជាមួយ Real Madrid។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក