បាល់ទាត់អន្តរជាតិ
Messi, Haaland រឺ Vinicius Jr ដែលនឹងឈ្នះពាន Ballon d’Or? នេះជាចម្លើយរបស់ Bernardo Silva
ថ្មីៗនេះតារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺខ្សែបម្រើ Bernardo Silva បានធ្វើការបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនរបស់គាត់អំពីអ្នកឈ្នះ Ballon d’Or ឆ្នាំ 2023 នេះ ក្នុងចំណោម Lionel Messi, Erling Haaland និង Vinicius Junior។
ខ្សែបម្រើ Bernardo Silva បាននិយាយថា បច្ចុប្បន្ន Messi គឺជាបេក្ខភាពនាំមុខគេ ដោយសារតារាឆ្នើមរូបនេះ បានឈ្នះពាន FIFA World Cup ឆ្នាំ 2022 នៅកាតាជាមួយអាហ្សង់ទីន និងមានទម្រង់លេងល្អនៅក្នុងក្លឹបរបស់ខ្លួន។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមទៀតថា Haaland អាចឈ្នះ Ballon d’Or បាន ប្រសិនបើ Manchester City ឈ្នះ UEFA Champions League។ ដូចគ្នានេះដែរ Vinicius Junior សមនឹងឈ្នះពាននេះដូចគ្នា ប្រសិនបើ Real Madrid ឈ្នះពាន UCL។
Silva បានប្រាប់ទៅកាន់ L’Equipe ថា៖ “ប្រសិនបើ Haaland ឈ្នះពានលីគ និង UCL អ្នកអាចជ្រើសរើសគាត់ក្នុងការពិភាក្សាអំពីពាន Ballon d’Or ហើយអ្នកក៏អាចនិយាយអំពី Vini Jr. ផងដែរ ប្រសិនបើ Real Madrid ឈ្នះ UCL ប៉ុន្តែជាធម្មតា Messi ជាបេក្ខភាពសំខាន់ម្នាក់ ចាប់តាំងពីគាត់បានក្លាយជាជើងឯក World Cup ហើយរហូតមកទល់ពេលនេះ ខ្ញុំនឹងជ្រើសរើស Messi”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)