បាល់ទាត់អន្តរជាតិ
Sergio Busquets ត្រៀមប្រកាសចាកចេញពី Barcelona
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះដោយលោក Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើឆ្នើម Sergio Busquets របស់ក្លឹបអ្នកមានបុណ្យ Barcelona នឹងមានភាគរយខ្ពស់បំផុតក្នុងការចាកចេញពីក្លឹបរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹបយក្សកាឡាន់កំពុងមានជំនឿចិត្តថា ការអនុញ្ញាតឲ្យ Sergio Busquets ចាកចេញ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយរបស់ពួកគេ។
ខ្សែបម្រើកណ្ដាលដែលជាកីឡាកររបស់ Barcelona អស់រយៈពេល 18 ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្ដៅខាងមុខ ហើយក្លឹប Barcelona នឹងមិនបន្តកុងត្រាថ្មីជាមួយគាត់ឡើយ។ ប្រសិនបើអ្វីៗដំណើរទៅតាមការរំពឹងទុករវាងក្លឹប និងកីឡាករ Busquets នឹងប្រកាសពីការចាកចេញរបស់គាត់នៅថ្ងៃពុធនេះ។
ដូចគ្នានេះដែរ កីឡាករសញ្ជាតិអេស្ប៉ាញដែលបច្ចុប្បន្នមានវ័យ 34 ឆ្នាំរូបនេះ ត្រូវបានគេកំណត់ថា នឹងមិនទាន់ចូលនិវត្តន៍ឡើយ ដោយស្វែងរកការប្រកួតប្រជែងថ្មីនៅទឹកដីអាមេរិច រឺ អារ៉ាប៊ីសាអូឌីត ខណៈដែលគាត់ត្រូវបានទាក់ទងដោយក្លឹបនៅ MLS និងនៅ Saudi League ជាច្រើនដងមកហើយ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or