Connect with us

បាល់ទាត់អន្តរជាតិ

Pepe នឹង​ចាកចេញ​ពី Porto មក​ចូល​រួម​ជាមួយ Barcelona នៅ​រដូវក្ដៅ​នេះ!!!

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​បន្ត​ការ​រៀបចំ​ផែនការ​សម្រាប់​រដូវ​កាលក្រោយ​របស់​ពួក​គេ ហើយ​តាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​លើក​ឡើង​ថា ក្លឹប​កាតាឡាន់​នឹង​ទទួល​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ចំណូល​ថ្មី​ម្នាក់​នៅ​រដូវក្ដៅ​នេះ ខណៈ​ដែល​ពួក​គេ​នឹង​មិន​ជ្រើសយក​ជម្រើស​នៃ​ការ​ទិញ Joao Felix ពី Atletico Madrid នោះ​ឡើយ។

ដូច​ដែល​បាន​រាយការណ៍​ដោយ Mundo Deportivo បាន​ឲ្យ​ដឹង​ថា ជម្រើស​នៃ​ការ​ផ្ទេរ​សំខាន់ៗ​សម្រាប់ Barcelona នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​គឺ Nico Williams របស់​ក្លឹប Athletic Bilbao និង Dani Olmo របស់ RB Leipzig។ ផ្សេង​ពី​នេះ​ទៀត Barcelona ក៏​​បាន​រក​ឃើញ​ជម្រើស​មួយ​ដែល​កាន់​តែ​ប្រសើរ គឺ​ជា​ការ​ផ្ទេរ​​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង Pepe (Eduardo Cossa) របស់​ក្លឹប Porto។

ក្លឹប​ព័រទុយហ្គាល់ FC Porto បាន​ដាក់​តម្លៃ​លក់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ហើយ គឺ​ប្រមាណ​ជា 25 លានអឺរ៉ូ។ យ៉ាង​ណា​មិញ តម្លៃ​នេះ​គឺ​ជា​តម្លៃ​ដែល​ថោក​ជាង​រហូត​ដល់ 35 លានអឺរ៉ូ ប្រើប្រៀប​ទៅ​នឹង Nico Williams រឺ Dani Olmo។ កីឡាករ​វ័យ 27 ឆ្នាំ Pepe បាន​ចូលរួម​ជា​មួយ Porto ដោយ​ផ្ទេរ​ពី Gremio នៅ​រដូវក្តៅ​ឆ្នាំ 2021។ ក្នុង​រដូវកាល​នេះ គាត់​ស៊ុត​បញ្ចូលទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 10 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 47 ប្រកួត។

ប្រភព: Dailysports

Trending

Exit mobile version