បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធមួយរូបដែល Barcelona ធ្លាប់ចង់បាន
ក្លឹបអធិរាជស Real Madrid កំពុងពិចារណាលើការចុះហត្ថលេខាខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញ Dani Olmo ដែលត្រូវបាន Barcelona បដិសេធមិនចង់បានកន្លងមក (នេះបើយោងតាមរបាយការណ៍ពី El Nacional)។ យ៉ាងណាមិញខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះ គឺជាកីឡាករដ៏សំខាន់សម្រាប់ក្លឹប RB Leipzig ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។
Dani Olmo ដែលកំពុងក្លាយជាតារាឆ្នើមមួយរូបនៅ Bundesliga ដែរនោះ ត្រូវបានគេដឹងថា កំពុងស្វែងរកការផ្ទេរចេញទៅកាន់ក្លឹបថ្មីមួយដែលធំជាងក្លឹបបច្ចុប្បន្ន។ កីឡាករឆ្នើមរូបនេះកំពុងពិចារណាលើសំណើរពីក្លឹប Real Madrid និង Bayern Munich ខណៈដែលលោក Florentino Perez ជាប្រធានក្លឹប Real Madrid មើលឃើញថា ការចុះហត្ថលេខាលើ Dani Olmo ជាឱកាសដ៏ល្អមួយ។ ពួកគេបានចាត់ទុក Dani Olmo ជាអ្នកជំនួសតំណែងដ៏សាកសមរបស់ Marco Asensio ដែលត្រៀមចាកចេញនៅរដូវក្តៅនេះ។
ដោយឡែកក្លឹប RB Leipzig ត្រូវបានគេរាយការណ៍ថា នឹងទទួលយកសំណើរនៃការដេញថ្លៃលើ Dani Olmo ប្រហែលជិត 30 លានអឺរ៉ូ ដោយសារកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ 2024 ហើយកីឡាករផ្ទាល់ ក៏ធ្លាប់បានប្រាប់ក្លឹបរបស់ខ្លួនរួចហើយថា គាត់មិនបន្តកុងត្រាថ្មីជាមួយ RB Leipzig ឡើយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់