បាល់ទាត់អន្តរជាតិ
Gareth Bale គ្រោងនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីទៅលេងនៅលីគកំពូលសហរដ្ឋអាមេរិច MLS
ខ្សែប្រយុទ្ធស្លាប Gareth Bale គ្រោងនឹងចាកចេញពីក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់។ ដូច្នេះគាត់ក៏កំពុងស្វែងរកក្លឹបថ្មីផងដែរ។ កីឡាករសញ្ជាតិវែលរូបនេះ ប្រហែលជានឹងទៅលេងនៅលីគកំពូលនៃសហរដ្ឋអាមេរិច Major League Soccer ដោយក្លឹប DC United កំពុងចាប់អារម្មណ៍។
ក្លឹប DC United មានភាពច្បាស់ការណ៍ជាមួយ Gareth Bale ស្ទើរតែ 100% ទៅហើយ ខណៈដែលពួកគេបានពិភាក្សាជាមួយអ្នកតំណាងរបស់ Bale រួចរាល់។
យ៉ាងណាមិញ បើតាមលោក Steven Goff អ្នកកាសែត Washington Post បានលាតត្រដាងថា ភាគីទាំងពីរបាននិយាយគ្នារួចរាល់កាលពីខែមុន ហើយឥឡូវនេះកំពុងរៀបចំសំណើរនៃការផ្ទេរ។
ប្រសិនបើ Gareth Bale ផ្លាស់ទៅ DC United គាត់នឹងទទួលបានប្រាក់ខែច្រើនជាងពេលដែល Wayne Rooney បានផ្ទេរមកលេងក្នុងឆ្នាំ 2018។ កាលនោះដែរ Rooney បានស៊ុតបញ្ចូលទី 23 គ្រាប់ក្នុងការបង្ហាញខ្លួន 48 ប្រកួតឲ្យ DC United។ DC United គឺជាក្លឹបដែលចូលចិត្តនាំយកកីឡាករចាស់ៗពីតំបន់អ៊ឺរ៉ុប។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa