បាល់ទាត់អន្តរជាតិ
Gareth Bale និយាយថា Messi នឹងរីករាយជាមួយការប្រកួតប្រជែងថ្មីនៅលីគអាមេរិច MLS
អតីតខ្សែប្រយុទ្ធឆ្នើម Gareth Bale ជឿជាក់ថា Lionel Messi នឹងរីករាយជាមួយជីវិតថ្មី ដែលនៅឆ្ងាយពីពិភពបាល់ទាត់តំបន់អឺរ៉ុប ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានសម្រេចចិត្តផ្ទេរទៅលេងនៅ MLS ជាលីគកំពូលរបស់សហរដ្ឋអាមេរិច។ បុរសឆ្នើមដែលបានឈ្នះពាន FIFA World Cup ជាមួយអាហ្សង់ទីនកាលពីឆ្នាំមុនរូបនេះ គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់គាត់ Inter Miami នៅថ្ងៃទី 21 ខែកក្កដា ខាងមុខ។
ស្របពេលដែលការសម្រេចចិត្តផ្ទេរទៅ Inter Miami របស់ Messi មានការចាប់អារម្មណ៍ជាច្រើននៅក្នុងពិភពបាល់ទាត់ Bale ដែលធ្លាប់ជាកីឡាកររបស់ Los Angeles FC នៃក្របខណ្ឌ MLS ដែរនោះ បានលើកឡើងថា Messi នឹងមិនពិបាកចិត្តដូចលេងនៅក្នុងលីគកំពូលរបស់អឺរ៉ុបឡើយ ពោលគឺគាត់នឹងមានសម្ពាធតិចតួច បើប្រៀបធៀបទៅនឹងការលេងឲ្យ Barcelona, PSG និងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។
MLS ត្រូវបានមនុស្សជាច្រើនមើលងាយថាជា “លីគចូលនិវត្តន៍” ដែលតារាអឺរ៉ុបវ័យចំណាស់ទៅរកប្រាក់ខែចុងក្រោយរបស់ខ្លួន។ ប៉ុន្តែ Bale បានបញ្ចប់អាជីពរបស់គាត់ជាមួយ Los Angeles FC បន្ទាប់ពីគាត់បានចាកចេញពី Real Madrid។ ខ្សែប្រយុទ្ធស្លាប Gareth Bale ទទួលបានភាពជោគជ័យផងដែរ កំឡុងពេលគាត់ប្រកបអាជីពនៅ MLS ដោយបានក្លាយជាវីរបុរសស៊ុតបាល់តាមស្មើ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MLS Cup កាលពីរដូវកាលមុន ហើយបានយកឈ្នះ Philadelphia Union ដើម្បីលើកពាននៅពេលនោះ។
ប្រភព: Theguardian
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa