បាល់ទាត់អន្តរជាតិ
អត់សូវសំបូរថវិកា!!! Barcelona ចង់ប្រើប្រាស់ Fati ក្នុងលក្ខខណ្ឌដោះដូរជាមួយ Kimmich
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេដឹងថា កំពុងស្ថិតក្នុងគោលជំហរដ៏ជាក់លាក់មួយ ក្នុងការប្រើប្រាស់ Ansu Fati សម្រាប់ការដាក់សំណើរទៅកាន់ Bayern Munich ឲ្យប្រគល់ Joshua Kimmich មកឲ្យពួកគេ។ យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះមានរបាយការណ៍ជាច្រើនបានអះអាងថា Kimmich ចង់ចាកចេញពីទឹកដីអាឡឺម៉ង់ ដើម្បីមក Barcelona។
យ៉ាងណាមិញ Joshua Kimmich គឺជាកីឡាករចាស់វស្សាមួយរូបដែលបានរស់នៅក្នុងទ្រនំជាមួយ Bayern Munich អស់រយៈពេលជិតមួយទសវត្សមកហើយ។ ខ្សែបម្រើឆ្នើមរូបនេះបានផ្ទេរមកពី RB Leipzig ក្នុងឆ្នាំ 2015 ជាមួយនឹងតម្លៃផ្ទេរ 8.5 លានអឺរ៉ូ។ ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្លឹប និងធ្លាប់បានឈ្នះពានចំនួន 19 ពានមកហើយ ជាមួយ Bayern Munich ដែលរួមទាំងពាន Bundesliga ចំនួន 7 ផងដែរ។
មិនត្រឹមតែខាងភាគីកីឡាករប៉ុណ្ណោះទេដែលចង់ចូលរួមជាមួយ Barcelona ដោយក្លឹបយក្សកាតាឡាន់មួយនេះក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Kimmich នៅរដូវក្តៅនេះដែរ។ គ្រូបង្វឹករបស់ក្លឹបលោក Xavi Hernandez មើលឃើញខ្សែបម្រើដែលជំនាញជើងស្តាំរូបនេះថាជាកីឡាករដ៏មានពិសោធន៍ និងសាកសមបំផុតក្នុងការមកជំនួសកន្លែងរបស់ Sergio Busquets។
របាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ដោយសារ Bayern Munich នៅមានភាពស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយ Kimmich នោះ ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបញ្ចុះបញ្ចូលពួកដោយផ្ដល់ Ansu Fati ជាថ្នូរនៃការដោះដូរ បូកនឹងសាច់ប្រាក់មួយចំនួនទៀត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់