បាល់ទាត់អន្តរជាតិ
បិសាចក្រហមបើកការចរចាផ្ទេរជាមួយ Adrien Rabiot
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានបើកការពិភាក្សាមួយជាមួយខ្សែបម្រើរបស់ក្លឹប Juventus គឺកីឡាករ Adrien Rabiot ជុំវិញការផ្ទេរដែលអាចដំណើរការនៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះ នឹងផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន នៅចុងខែក្រោយ ហើយគាត់ក៏មិនបានបន្តកុងត្រាថ្មីជាមួយ Juventus ដែរ។
យ៉ាងណាមិញ កីឡាករដែលគ្មានតម្លៃខ្លួននៅពេលឆាប់ៗខាងមុខនេះ ត្រូវបានគេដឹងថា កំពុងទាក់ទាញភ្នែករបស់ Manchester United ជាខ្លាំង។ ក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យមួយនេះ ធ្លាប់បានដេញថ្លៃលើ Adrien Rabiot ម្ដងរួចមកហើយ កាលពីឆ្នាំមុន ប៉ុន្តែមិនបានសម្រេច។
យោងតាមរបាយការណ៍ជាក់លាក់មួយពីអ្នកកាសែត Nicolo Schira បានអះអាងថា បិសាចក្រហមកំពុងជួបពិភាក្សាជាមួយម្តាយរបស់ Rabiot ជាថ្មីម្ដងទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀង ដើម្បីនាំយកកីឡាករវ័យ 28 ឆ្នាំរូបនេះ មកទឹកដីអង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ