បាល់ទាត់អន្តរជាតិ
Newcastle United កំពុងពិចារណាផ្ទេរខ្សែបម្រើ Adrien Rabiot
ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមប្រកួតប្រជែងជាមួយ Manchester United ដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Adrien Rabiot នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។
កីឡាករវ័យ 28 ឆ្នាំរូបនេះ នៅរក្សាទម្រង់លេងល្អជាធម្មតានៅ Juventus ដូចរដូវកាលមុនដែរ។ នៅរដូវកាលនេះ Adrien Rabiot បានចាប់ផ្តើមការប្រកួតនៅ Serie A ចំនួន 8 ប្រកួតសម្រាប់ក្លឹប ដោយបានរួមចំណែក Assists បាន 2 ដង។ ខ្សែបម្រើឆ្នើមរូបនេះ គឺជាកីឡាករដែល Juventus ទទួលបានពី Paris Saint-Germain ដោយមិនចំណាយប្រាក់ផ្ទេរនៅរដូវក្តៅឆ្នាំ 2019 ហើយចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួនសរុបចំនួន 184 ប្រកួតមកហើយ។
យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ក្លឹប Newcastle United ចាប់អារម្មណ៍ក្នុងការនាំយក Adrien Rabiot ស្របពេលដែលពួកគេកំពុងព្យាយាមពង្រឹងនូវទម្រង់លេងរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងធំៗបន្ថែមទៀត។ ក្រុមដែលដឹកនាំដោយលោក Eddie Howe កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 8 ក្នុងតារាង Premier League ប៉ុន្តែពួកគេកំពុងឈរនៅកំពូលតារាងនៃពូល F ក្នុងក្របខណ្ឌ UEFA Champions League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!