បាល់ទាត់អន្តរជាតិ
វីរបុរសរបស់បិសាចក្រហម Roy Keane ផ្ដល់យោបល់ឲ្យក្លឹបលក់ David de Gea
អតីតវីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Roy Keane បានជំរុញឲ្យក្លឹបលក់អ្នកចាំទី David de Gea នៅរដូវក្តៅនេះ។ យ៉ាងណា Keane បានលើកហេតុផលដោយនិយាយថា De Gea បានកសាងនូវកំហុសច្រើនពេកណាស់ ក្នុងរយៈពេលជាច្រើនឆ្នាំនៅ Manchester United។
Roy Keane បាននិយាយបែបនេះនៅក្រោយពេលនៃការប្រកួតដែល Manchester United បានយកឈ្នះ Fulham 2-1 នៅ Old Trafford ដែលជាការប្រកួតចុងក្រោយមុនបិទរដូវកាលនៅ Premier League កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ គាត់បានប្រាប់ Sky Sports ថា៖ “Manchester United ត្រូវតែពង្រឹងតំបន់ការពារឲ្យប្រសើរជាងឆ្នាំមុន ព្រោះវាពិតខ្សោយខ្លាំងណាស់។… ខ្ញុំនឹងជម្រុញឲ្យលក់គាត់ចេញឲ្យបានឆាប់។ គាត់ (David de Gea) មិនមែនសម្រាប់ខ្ញុំទេ គាត់នឹងមិនអាចជួយ Manchester United ឲ្យឈ្នះពានបានឡើយ”។
យ៉ាងណាមិញ David de Gea នឹងផុតកុងត្រាជាមួយក្លឹបបិសាចក្រហមនៅចុងបញ្ចប់នៃរដូវកាលនេះហើយ។ គេបានដឹងថា បច្ចុប្បន្នកីឡាកររូបនេះ កំពុងចរចាបន្តកុងត្រាថ្មីជាមួយក្លឹបរបស់គាត់ ហើយប្រសិនបើការចរចានោះមិនអាចត្រូវរូវគ្នាបានទេ គាត់នឹងត្រូវចាកចេញពី Old Trafford ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់