បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហមប្រាប់ពីស្ថានភាពរបួសរបស់ Antony មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup
លោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United បានបង្ហាញនូវសញ្ញាវិជ្ជមានខ្លះៗអំពីការវិលត្រឡប់របស់ Antony មកកាន់ទីលានវិញ បន្ទាប់ពីមានរបួសកជើង។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ អាចជាពីរបួស ទាន់ពេលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលត្រូវប៉ះជាមួយ Manchester City។
កីឡាករសញ្ជាតិប្រេស៊ីលដែលពូកែញាក់បាល់រូបនេះ បានរងរបួសក្នុងអំឡុងពេលនៃការប្រកួតដែលក្រុមបានយកឈ្នះ 4-1 ទៅលើតោខៀវ Chelsea កាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ប្រកួតបន្ទាប់របស់បិសាចក្រហម ដែលជាការប្រកួតចុងក្រោយនៅក្នុងក្របខណ្ឌ Premier League យើងឃើញ Antony បានចូលរួមទស្សនាការប្រកួត ដោយមានជាមួយនឹងឈើច្រត់ធ្វើជាជំនួយផងដែរ។
ថ្វីត្បិតតែបែបនេះក៏ដោយ យោងតាមការអះអាងចុងក្រោយមួយពីលោក Erik ten Hag ដែលបានប្រាប់ទៅកាន់ MUTV (តាមរយៈ Manchester Evening News) ថា៖ “យើងទាំងអស់គ្នាបានឃើញពីការចាកចេញពីទីលានរបស់គាត់ មើលទៅមិនស្រួលនោះទេ។ ប៉ុន្តែការពិនិត្យជាលើកដំបូង គឺមិនអាក្រក់ពេកឡើយ ហើយអាចឱកាសនឹងចូលលេងវិញបាន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅសប្តាហ៍ក្រោយបាន”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!