បាល់ទាត់អន្តរជាតិ
PSG ពិភាក្សាជាមួយ Julian Nagelsmann ពីតំណែងជាគ្រូបង្វឹកថ្មីរបស់ពួកគេ
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានពិភាក្សាជាមួយលោក Julian Nagelsmann អំពីការងារជាគ្រូបង្វឹកថ្មីរបស់ពួកគេនៅ Parc des Princes។ យ៉ាងណាមិញ ចាប់តាំងពីត្រូវបានក្លឹប Bayern Munich បញ្ចប់កុងត្រាមក គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ នៅទំនេរមិនទាន់មានការងារឡើយ ប៉ុន្តែត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់។
ដោយឡែក ថ្វីត្បិតតែនៅរដូវកាលនេះ PSG បានឈ្នះពានរង្វាន់ Ligue 1 ជាលើកទី 11 របស់ពួកគេក៏ដោយ តែវាមិនមែនជាគោលបំណងធំដែលក្លឹបប្រាថ្នាចង់បានឡើយ។ លោក Christophe Galtier ដែលជាគ្រូបង្វឹកបច្ចុប្បន្ន ត្រូវបានគេគិតថា អាចនឹងត្រូវបណ្តេញចេញពីតំណែងដោយក្រុមប្រឹក្សារបស់ PSG នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារនៅ PSG អស់រយៈពេលពីរបីខែមកហើយ ប៉ុន្តែបុរសវ័យ 50 ឆ្នាំរូបនេះ ហាក់ដូចជាមិនមានចេតនាមកដឹកនាំនៅក្លឹបយក្សបារាំងឡើយ។ យ៉ាងណានៅថ្ងៃនេះរបាយការណ៍ពី Foot Mercato បានរាយការណ៍ថា លោក Nagelsmann គឺជាជម្រើសទីមួយដែល PSG ចង់បាន ហើយគ្រូបង្វឹករូបនេះបានពិភាក្សាជាមួយនឹងប្រធានក្លឹបរបស់ PSG រួចហើយផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ