បាល់ទាត់អន្តរជាតិ
Mbappe នឹងលាអ្នកគាំទ្រ PSG នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹប Paris Saint-Germain នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់គាត់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ ពោលគឺបន្ទាប់ពីការប្រកួត Ligue 1 ទល់នឹងក្លឹប Toulouse (នេះបើយោងតាមការអះអាងរបស់អ្នកកាសែតលោក Malick Traore)។
ប្រសិនអ្វីៗដូចការអះអាងរបស់អ្នកកាសែតខាងលើនេះពិតមែន នោះ Kylian Mbappe នឹងខកខានការប្រកួត 2 លើកចុងក្រោយមុនបិទរដូវកាលរបស់ Ligue 1 និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup ទល់នឹង Lyon ផងដែរ។ ទោះជាយ៉ាងណា ការប្រកួតលីគមិនសំខាន់ទៀតឡើយសម្រាប់ PSG ព្រោះពួកគេបានក្លាយជាម្ចាស់ពាន Ligue 1 រួចទៅហើយ ខណៈដែលការប្រកួត French Cup ជាមួយ Lyon ក៏មិនជាសម្ពាធអ្វីខ្លាំងដែរ។
យ៉ាងណាមិញ Mbappe គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹបយក្សបារាំង PSG ចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា គាត់នឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គាត់ជាមួយ PSG ផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 នេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ