បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់ Barcelona បីរូប ដែលអាចនឹងផ្ទេរទៅលេងជាមួយ Messi នៅ Inter Miami
ក្លឹប Inter Miami របស់ David Beckham បានសម្រេចក្នុងការចុះហត្ថលេខាលើ Lionel Messi ហើយ និងបានប្រកាសជាផ្លូវការណ៍កាលពីប៉ុន្មានម៉ោងមុននេះ។ ដោយឡែកថ្មីៗនេះមានការអះអាងថា Inter Miami នឹងព្យាយាមចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់ Messi ចំនួនបីនាក់បន្ថែមទៀត ដើម្បីឲ្យពួកគាត់លេងជាមួយគ្នានៅលីគអាមេរិច។
យោងតាមរបាយការណ៍ដែលអះអាងដោយ TyC Sports បានឲ្យដឹងថា Inter Miami ចង់ចុះហត្ថលេខាលើ Sergio Busquets, Jordi Alba និង Luis Suarez ដែលអ្នកទាំងបី គឺជាអតីតមិត្តរួមក្រុមរបស់ Messi ពេលលេងនៅ Barcelona។ ទោះជាយ៉ាងណាក៏ដោយ Messi បាននិយាយថា គាត់មិនដឹងអំពីរឿងនេះនោះទេ។
យើងបានដឹងហើយថា Sergio Busquets និង Jordi Alba សុទ្ធតែបានចាកចេញពី Barcelona ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីបញ្ចប់រដូវកាល 2022/2023។ មានពាក្យចចាមអារ៉ាមជាច្រើនដែលលើកឡើងថា កីឡាករសញ្ជាតិអេស្ប៉ាញទាំងពីររូបនេះនឹងផ្ទេរទៅទឹកដីអាមេរិច ស្របពេលដែលក្លឹបនៅអារ៉ាប៊ីសាអូឌីត ក៏ចាប់អារម្មណ៍លើអតីតកីឡាកររបស់ Barcelona រូបនេះដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ