បាល់ទាត់អន្តរជាតិ
Dzeko ថា Man City និង Inter Milan មានលទ្ធភាពឈ្នះពាន UCL រដូវកាលនេះ 50/50 ដូចគ្នា
ខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan គឺកីឡាករ Edin Dzeko បានទស្សន៍ទាយការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League របស់ក្រុមខ្លួនទល់នឹង Manchester City នៅថ្ងៃអាទិត្យនេះ ដោយអះអាងថា ក្រុមទាំងពីរមានគីឡូស្មើគ្នា និងមានលទ្ធភាពនៃការឈ្នះប្រកួតដូចគ្នា។
យ៉ាងណាមិញ Edin Dzeko ដែលធ្លាប់ជាអតីតកីឡាកររបស់ Man City ដែរនោះ ជឿជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Inter Milan និងក្រុមរបស់លោក Pep Guardiola គឺ 50/50 ដែលមានន័យថា ក្រុមទាំងពីរសុទ្ធតែមានឱកាសក្នុងការឈ្នះពានស្មើៗគ្នា។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 37 ឆ្នាំរូបនេះបានសារភាពថា Man City គឺជាក្រុមដែលមនុស្សជាច្រើនគិតថា នឹងឈ្នះការប្រកួតនោះ ព្រោះពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ថ្លែងនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL រវាង Inter Milan និង Man City កីឡាករសញ្ជាតិបូស្នៀរូបនេះបាននិយាយថា៖ “ជាក់ស្តែង វានឹងក្លាយជាការប្រកួតពិសេសសម្រាប់ខ្ញុំ ខ្ញុំបានចំណាយពេល 4 ឆ្នាំកន្លះដ៏អស្ចារ្យនៅ Manchester City។ ខ្ញុំគិតថា យើង (Inter Milan) ជាក្រុមដ៏អស្ចារ្យ។ ដើម្បីបានមកដល់វគ្គផ្តាច់ព្រ័ត្រ UCL នេះ ក្រុមត្រូវតែរឹងមាំ ដូច្នេះយើងជឿជាក់លើខ្លួនឯង ហើយក៏ដឹងថា Man City គឺជាក្រុមដែលមានភាគរយឈ្នះខ្ពស់។ ពួកគេជាក្រុមល្អបំផុតក្នុងពិភពលោកដែលនេះជារឿងធម្មតា។ នៅវគ្គផ្ដាច់ព្រ័ត្រ គ្រប់យ៉ាងតែងតែ 50/50″។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ3 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម