បាល់ទាត់អន្តរជាតិ
Real Madrid ដាក់តម្លៃខ្លួន 68 លានផោន លើកីឡាករដែល Pochettino ចង់បាន
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងរងចាំការដាក់សំណើរកើនឡើងដល់ 68 លានផោនពីតោខៀវ Chelsea សម្រាប់ការទិញយកខ្សែបម្រើ Aurelien Tchouameni។ គេដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាគោលដៅនៃការចង់បានខ្លាំងបំផុតពីសំណាក់គ្រូបង្វឹកថ្មីរបស់តោខៀវលោក Mauricio Pochettino។
ទន្ទឹមនឹងនេះដែរ Aurelien Tchouameni ដែលបច្ចុប្បន្នមានវ័យ 23 ឆ្នាំ មិនអាចបង្ហាញសមត្ថភាពតាមការរំពឹងទុករបស់អ្នកគាំទ្រ Real Madrid ឡើយ ចាប់តាំងពីគាត់បានផ្ទេរពី AS Monaco ក្នុងតម្លៃប្រហែល 86 លានផោន កាលពីរដូវក្តៅឆ្នាំមុន។ កីឡាកររូបនេះ ត្រូវបានក្លឹបយក្សអេស្ប៉ាញចុះហត្ថលេខាដើម្បីមកជំនួស Toni Kroos ប៉ុន្តែទម្រង់លេងរបស់គាត់មិនអាចដណ្ដើមជម្រើសដំបូងពី Kroos និង Eduardo Camavinga បានឡើយ។
ជាលទ្ធផល Real Madrid សង្ឃឹមថា នឹងអាចឆ្លៀតឱកាសលក់កីឡាករបារាំងរូបនេះ មុនពេលគាត់ក្លាយជាកីឡាករដែលមានតម្លៃខ្លួនធ្លាក់ចុះខ្លាំង។ ពួកគេបានត្រៀមខ្លួនក្នុងការបញ្ចេញ Tchouameni ក្នុងតម្លៃ 68 លានផោន ដោយសុខចិត្តខាត 18 លានផោន។ ដោយឡែកយោងតាមរបាយការណ៍ពី El Nacional បានរាយការណ៍ថា បច្ចុប្បន្ន Pochettino កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ Tchouameni ខណៈដែលគាត់មានបំណង នាំយកកីឡាកររូបនេះមកទឹកដីអង់គ្លេស ដើម្បីរៀបចំនូវទម្រង់លេងសម្រាប់រដូវកាលថ្មីរបស់ខ្លួន។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS