បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United នឹងប្រគល់អាវលេខ 7 ដល់ Alejandro Garnacho
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រគល់អាវលេខ 7 ដែលជាលេខអាវដ៏ល្បីល្បាញរបស់ក្លឹបដល់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho។ យ៉ាងណាមិញ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាកីឡាករឈុតធំរបស់បិសាចក្រហម ចាប់តាំងពីខែមេសាឆ្នាំមុនមកម្ល៉េះ។
ទោះជាយ៉ាងណា កីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 36 ប្រកួត ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។ ក្រោយមកទៀត ក្លឹបបានប្រគល់កុងត្រារយៈពេលវែងថ្មីមួយដល់ Alejandro Garnacho ដែលមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។
ដោយឡែកកីឡាករវ័យជំទង់រូបនេះបច្ចុប្បន្នពាក់អាវលេខ 49 ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening បានឲ្យដឹងថា ក្លឹបកំពុងពិចារណាប្រគល់ឲ្យគាត់នូវលេខអាវដ៏ពិសេស និងល្បីល្បាញបំផុតរបស់ពួកគេ គឺលេខ 7 ដល់គាត់។ ដូចគ្នានេះដែរ អាវលេខ 7 មិនទាន់មានម្ចាស់ឡើយ បន្ទាប់ពី Cristiano Ronaldo បានចាកចេញនៅចុងឆ្នាំមុន ហើយប្រសិនបើ Garnacho ត្រូវបានប្រគល់លេខនោះ គាត់នឹងក្លាយជាក្មេងវ័យក្មេងដំបូងដែលបានប្រើប្រាស់លេខនេះ គិតចាប់តាំងពី Ronaldo បានពាក់លើកដំបូងក្នុងឆ្នាំ 2003។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur