បាល់ទាត់អន្តរជាតិ
Donnarumma ប្រាប់ថា ចង់នៅ PSG រហូតដល់ក្លឹបឈ្នះពាន UCL
អ្នកចាំទី Gianluigi Donnarumma របស់ក្លឹប Paris Saint-Germain បានបង្ហាញពីបំណង និងការប្ដេជ្ញាចិត្តបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួន រហូតដល់ឈ្នះពាន UEFA Champions League ខណៈដែលក្លឹប PSG មិនធ្លាប់មានប្រវត្តិឈ្នះពាននេះ សូម្បីតែម្ដង។
ក្លឹបយក្សបារាំង PSG បានលើកពាន Ligue 1 កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុននេះ ដែលវាជាជ័យជម្នះលើកទី 8 របស់ក្លឹប ប៉ុន្តែពួកគេត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គ 16 ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្លឹបស្ដេចស Real Madrid។
យ៉ាងណាមិញ Donnarumma បានផ្ទេរមក PSG កាលពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីចាកចេញពីក្លឹប AC Milan ដោយគ្មានតម្លៃខ្លួន។ Donnarumma ត្រូវបានក្លឹបផ្ដល់ជាជម្រើសដៃទីមួយ និងឲ្យ Keylor Navas ជាអ្នកចាំទីដៃទីពីរ។
Donnarumma និយាយទៅកាន់ Sky Sport Italia ថា “ខ្ញុំនឹងនៅ PSG ហើយព្យាយាមឈ្នះពាន UEFA Champions League ឲ្យបាន”។
គួរដឹងផងដែរថា ក្លឹប PSG មិនធ្លាប់ឈ្នះពាន Champions League ឡើយ ហើយធ្លាប់ត្រឹមតែឡើងដល់វគ្គផ្ដាច់ព្រ័ត កាលពីឆ្នាំ 2020 តែត្រូវចាញ់ Bayern Munich ក្នុងលទ្ធផល 1 ទល់នឹង 0។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់