បាល់ទាត់អន្តរជាតិ
Donnarumma អាចនឹងត្រឡប់ទៅទឹកដីអ៊ីតាលីវិញនៅឆ្នាំក្រោយ
អ្នកចាំទីរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងបច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG គឺកីឡាករ Gianluigi Donnarumma អាចនឹងត្រឡប់មកទឹកដី Serie A វិញ នៅឆ្នាំក្រោយ។ យោងតាមរបាយការណ៍ពី Todofichajes បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកអ្នកចាំទីវ័យ 25 ឆ្នាំរូបនេះ។
យ៉ាងណាមិញ Donnarumma បាននៅជាមួយ PSG តាំងពីឆ្នាំ 2021 មកម្ល៉េះ ដោយបានផ្ទេរមកពីក្លឹប AC Milan ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ ក្នុងរដូវកាលនេះ Donnarumma មានទម្រង់លេងក្នុងកម្រិតមធ្យមប៉ុណ្ណោះ ដែលនាំឲ្យមានការរិះគន់ទាំងនៅប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកគាំទ្រ។
យោងតាមតម្លៃទីផ្សារពី Transfermarkt បានប៉ាន់ប្រមាណលើ Donnarumma ដែលមានកុងត្រាជាមួយ PSG រហូតដល់ឆ្នាំ 2026 ថា អ្នកចាំទីឆ្នើមរូបនេះមានតម្លៃខ្លួន 40 លានអឺរ៉ូ។ ដោយឡែកសម្រាប់ Juventus បច្ចុប្បន្នកំពុងកាន់កាប់តំណែងទី 2 ក្នុងតារាងក្របខ័ណ្ឌ Serie A តែប្រហែលជាគ្មានឱកាសឈ្នះជើងឯកលីគឡើយ ដោយពួកគេដាច់ពិន្ទុឆ្ងាយពេកពីក្រុមលេខ 1 Inter Milan។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!