បាល់ទាត់អន្តរជាតិ
Granit Xhaka ផ្ទេរទៅចូលរួមជាមួយ Bayer Leverkusen ក្រោយរួមរស់ 7 ឆ្នាំជាមួយ Arsenal
កាលពីពេលថ្មីៗនេះក្លឹបកាំភ្លើងធំ Arsenal បានប្រកាសបញ្ជាក់ថា Granit Xhaka បានចាកចេញពីក្លឹបរបស់ខ្លួនហើយ ដែលជាការផ្ទេរទៅចូលរួមជាមួយ Bayer Leverkusen ក្នុងកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រា។ កីឡាករសញ្ជាតិស្វីសរូបនេះចាកចេញពីកាំភ្លើងធំ បន្ទាប់ពីរួមរស់ជាមួយក្លឹបអស់រយៈពេល 7 ឆ្នាំ។
ទន្ទឹមនឹងនេះដែរ Granit Xhaka បានផ្ទេរទៅក្លឹបថ្មី ដោយចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំ (ដល់ឆ្នាំ 2028) ជាមួយ Bayer Leverkusen ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹកលោក Xabi Alonso។ យ៉ាងណាមិញ Leverkusen ត្រូវបានគេជឿថា បានចំណាយប្រាក់ 25 លានអឺរ៉ូ (21.4 លានផោន) សម្រាប់ការផ្ទេរកីឡាករវ័យ 30 ឆ្នាំដែលនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Arsenal។
ខ្សែបម្រើ Granit Xhaka ដែលជាម្ចាស់អាវលេខ 34 នៅ Arsenal នឹងបន្តពាក់អាវលេខដែលគាត់ស្រឡាញ់មួយនេះដដែលនៅក្លឹបថ្មី Bayer 04 Leverkusen។ កាលពីរដូវកាលមុន ថ្វីត្បិតតែ Leverkusen មិនអាចប្រជែងយកតំណែង Top 4 បាន ប៉ុន្តែពួកគេមានទម្រង់លេងដ៏ល្អ បន្ទាប់ពីការចូលមកដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Xabi Alonso ហើយនាំពួកគេឲ្យបញ្ចប់រដូវកាលជាមួយនឹងការឈរក្នុងតារាងលេខរៀងទី 6។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់