បាល់ទាត់អន្តរជាតិ
Joao Felix បាត់បង់អាវលេខ 7 ក្រោយត្រឡប់ពីខ្ចីជើងនៅ Chelsea វិញ
ក្លឹប Atletico Madrid បានដកយកអាវលេខ 7 របស់ Joao Felix ក្រោយកីឡាករឆ្នើមរូបនេះត្រឡប់ពីខ្ចីជើងនៅតោខៀវ Chelsea វិញ។ យ៉ាងណាមិញ Joao Felix បានពាក់អាវលេខនេះតាំងពីគាត់បានផ្ទេរពីអតីតក្លឹបចាស់ Benfica មុនពេលខ្ចីជើងទៅ Stamford Bridge ក្នុងខែមករា ឆ្នាំ 2023។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាវលេខ 7 នេះត្រូវបានប្រគល់ឲ្យ Antoine Griezmann នៅមុនរដូវកាលថ្មី 2023/2024។ ដោយឡែក Joao Felix បានមកដល់ Atletico Madrid ក្នុងកិច្ចព្រមព្រៀងតម្លៃ 113 លានផោន ក្នុងឆ្នាំ 2019 ប៉ុន្តែការបង្ហាញខ្លួនរបស់គាត់នៅក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga មិនសមប្រកបដូចការរំពឹងទុករបស់ក្លឹបឡើយ។
ស្របពេលដែលទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹកលោក Diego Simeone ក៏កាន់តែយ៉ាប់យ៉ឺនផងដែរនោះ ក្លឹបយក្សអេស្ប៉ាញ Atletico Madrid បានបញ្ជូនកីឡាករវ័យ 23 ឆ្នាំរូបនេះឲ្យខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាលទៅតោខៀវ Chelsea ដោយពេលនោះគេដឹងថា តោខៀវបានចំណាយប្រាក់ 16 លានផោន ដើម្បីយក Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែពួកគេមិនបានជ្រើសយកជម្រើសនៃការទិញផ្ដាច់កុងត្រារបស់គាត់ឡើយ ហើយឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រឡប់មកក្លឹបចាស់វិញនៅរដូវក្ដៅនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល