បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ចង់បាន Joao Felix ប៉ុន្តែ…
យោងតាមអ្នកកាសែត Javi Miguel បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona ពិតជាមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Joao Felix ពិតមែន ប៉ុន្តែពេលនេះ ពួកគេបានបោះបង់ក្ដីស្រមៃនេះចោល ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបនៅតែត្រូវដោះស្រាយ។
ក្លឹបយក្សកាតាឡាន់ FC Barcelona ត្រូវបានផ្សារភ្ជាប់ជាថ្មីម្ដងទៀត ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញជាសាធារណៈអំពីក្តីស្រឡាញ់របស់គាត់ ដោយគាត់គឺជាអ្នកគាំទ្រ Barcelona តាំងពីក្មេងមក និងចង់ក្លាយជាកីឡាកររបស់ក្លឹបមួយនេះ។
យោងតាមកាសែត MARCA បានអះអាងថា តម្លៃសរុបនៃការខ្ចីជើងសម្រាប់ Felix អាចឡើងដល់ 25 លានអឺរ៉ូ ដែលវាជាឧបសគ្គដ៏ធំមួយក្នុងការរារាំង Barcelona មិនឲ្យនាំយកគាត់មក Camp Nou បាន។ គួររំលឹកផងដែរថា កីឡាករវ័យ 23 ឆ្នាំរូបនេះបានផ្ទេរពី Benfica ទៅ Atletico Madrid ក្នុងឆ្នាំ 2019 ក្នុងតម្លៃបំបែកកំណត់ត្រា 127 លានអឺរ៉ូ។ ពានរង្វាន់សំខាន់តែមួយគត់របស់គាត់ជាមួយ Atletic Madrid គឺកើតឡើងនៅឆ្នាំ 2021 ដោយឈ្នះពានលីគ La Liga។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ