បាល់ទាត់អន្តរជាតិ
Barcelona សម្រេចចិត្តលក់ខ្សែបម្រើ Franck Kessie
ខ្សែបម្រើ Franck Kessie របស់ក្លឹបអ្នកមានបុណ្យ Barcelona កំពុងតែខិតជិតមែនទែនហើយ ក្នុងការផ្ទេរទៅចូលរួមជាមួយក្លឹប Al-Ahli របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ដូចដែលបានរាយការណ៍ដោយ Sun UK បានអះអាងថា ការលក់ Franck Kessie គឺជាគោលបំណងរបស់ក្លឹបយក្សកាតាឡាន់ ដើម្បីជួយសម្រួលខ្លះៗដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។
របាយការណ៍ដដែលនេះដែរ បានបន្ថែមថា កីឡាករវ័យ 26 ឆ្នាំរូបនេះ នឹងលក់ចេញជាមួយនឹងតម្លៃខ្លួន 13 លានផោន ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយ Barcelona នៅមានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ មជ្ឃដ្ឋានបាល់ទាត់បានមើលឃើញថា ការលក់ Franck Kessie គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះគេក៏មិនជាកីឡាករជម្រើសដំបូងរបស់ក្លឹបដែរ ណាមួយពេលនេះ Barcelona កំពុងមានខ្សែបម្រើឆ្នើមៗជាច្រើនដែលមានសមត្ថភាពប្រសើរជាងកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ។
គួររំលឹកផងដែរថា Franck Kessie បានចូលរួមជាមួយ Barcelona ដោយផ្ទេរពីក្លឹបយក្សរបស់អ៊ីតាលី AC Milan កាលពីមួយឆ្នាំមុន ដោយគ្មានតម្លៃខ្លួន។ ដូចគ្នានេះដែរ ការចាកចេញទៅ Al-Ahli គាត់នឹងក្លាយជាមិត្តរួមក្រុមជាមួយកីឡាករកំពូលៗមួយចំនួនដែលនៅទីនោះ ដូចជា Edouard Mendy, Riyad Mahrez, Allan Saint-Maximin និង Roberto Firmino។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur