បាល់ទាត់អន្តរជាតិ
Christopher Nkunku នឹងអវត្តមានរយៈពេល 4 ខែ ដោយសាររបួស
ខ្សែប្រយុទ្ធចំណូលថ្មី Christopher Nkunku របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា នឹងខកខានការប្រកួតរហូតដល់ 4 ខែ បន្ទាប់ពីគាត់បានសម្រេចចិត្តទទួលការវះកាត់លើរបួសជង្គង់ ដែលបានកើតឡើងក្នុងអំឡុងពេលប្រកួតមុនបើករដូវកាលកន្លងទៅ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានបង្ហាញនូវទម្រង់លេងយ៉ាងលេចធ្លោរ ក្នុងអំឡុងនៃការប្រកួតនៅរដូវក្ដៅរបស់តោខៀវ Chelsea ប៉ុន្តែបានសម្រាកក្នុងតង់ទីមួយនៃការប្រកួតមិត្តភាពជាមួយ Borussia Dortmund កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ដំបូងឡើយ Chelsea សង្ឃឹមថា របួសមិនធ្ងន់ធ្ងរពេកទេសម្រាប់ Christopher Nkunku ប៉ុន្តែជាក់ស្ដែងខ្សែប្រយុទ្ធរូបនេះ នឹងត្រូវចាយពេលវេលារបស់គាត់នៅក្រៅទីលានជាច្រើនសប្តាហ៍។
យ៉ាងណាមិញ នៅថ្ងៃនេះក្លឹបតោខៀវ Chelsea ក៏បានប្រកាសបញ្ជាក់ដែរថា Nkunku តម្រូវឲ្យធ្វើការវះកាត់លើបញ្ហារបួសរបស់គាត់ ហើយនឹងអាចអវត្តមានរយៈពេល 4 ខែ។ ដូច្នេះមានន័យថា Nkunku នឹងវត្តមានរហូតដល់ខែធ្នូ ដែលនឹងខកខានយ៉ាងហោចណាស់ 13 ប្រកួតនៅ Premier League ក៏ដូចជាការប្រកួតបើកឆាកនៃ EFL Cup ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!