បាល់ទាត់ជាតិ
ព្រះខ័នរាជស្វាយរៀង លុតភ្នំពេញក្រោន 2-1 នៅក្នុងការប្រកួត Cambodian Premier League
ការប្រកួតក្របខណ្ឌកំពូលរបស់កម្ពុជា Cambodian Premier League រវាងក្រុមខ្លាំងពីរដែលមានព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ទើបនឹងបញ្ចប់ទៅមុននេះបន្តិច។ ការប្រកួតសប្ដាហ៍ទីពីរនេះបានចាប់ផ្ដើមតាំងពីម៉ោង 6 ល្ងាចមកម្ល៉េះ។
យ៉ាងណាមិញជាលទ្ធផលក្រុមម្ចាស់ផ្ទះព្រះខណ្ឌរាជស្វាយរៀង បានយកឈ្នះក្រុមការពារតំណែងជើងឯងភ្នំពេញក្រោន ក្នុងលទ្ធផល 2 ទល់នឹង 1។ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber គឺជាម្ចាស់គ្រាប់បាល់តាមស្នើ ហើយក៏ជាអ្នកស៊ុតបញ្ចូលទីចុងម៉ោងថែមមួយគ្រាប់ជ័យជម្នះសម្រាប់ព្រះខណ្ឌរាជស្វាយរៀងផងដែរ។
គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតគឺជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាបរបស់ភ្នំពេញក្រោន Brak Thiva ដែលធ្វើបាននៅនាទីទី 30។ ក្រោយការប្រកួតបញ្ចប់ទៅ យើងក៏សង្កេតឃើញមានការតវ៉ាជាមួយមន្ត្រីអាជ្ញាកណ្ដាលជុំវិញបញ្ហានៅលើទីលានប្រកួតពីសំណាក់គ្រូបង្វឹក កីឡាករ និងគ្រូជំនួយរបស់ក្លឹបភ្នំពេញក្រោនដែរ។ ទោះជាយ៉ាងណា មិនមានការកែប្រែណាមួយពីលទ្ធផលនៃការប្រកួតឡើយ។
ប្រភព: CPL
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ23 hours ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!