បាល់ទាត់អន្តរជាតិ
Leandro Paredes ចាកចេញពី PSG ត្រឡប់ទៅអតីតក្លឹបចាស់ AS Roma វិញ
ក្លឹប AS Roma ថ្ងៃនេះបានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Leandro Paredes ជាមួយនឹងកិច្ចព្រមព្រៀងទិញផ្ដាច់កុងត្រាពី Paris Saint-Germain។ កីឡាករវ័យ 29 ឆ្នាំរូបនេះ បានត្រឡប់ទៅទឹកដីអ៊ីតាលីវិញ ក្នុងនាមជាអតីតកីឡាកររបស់ AS Roma ផងដែរ។
យ៉ាងណាមិញ Leandro Paredes ធ្លាប់បានរួមរស់ 3 ឆ្នាំជាមួយ AS Roma ចន្លោះឆ្នាំ 2014 ដល់ 2017 ដោយក្នុងអំឡុងពេលនោះគាត់បានលេងប្រកួតសរុបបាន 54 ប្រកួត និងស៊ុតបញ្ចូលទីបាន 4 គ្រាប់។ ក្រោយមក Paredes ត្រូវបានខ្ចីជើងទៅ Empoli កំឡុងពេលដែលគាត់នៅជាមួយ Roma មុនពេលចាកចេញជាអចិន្ទ្រៃយ៍ទៅ Zenit St Petersburg ក្នុងឆ្នាំ 2017។
ខ្សែបម្រើដែលទើបនឹងឈ្នះពាន World Cup ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានផ្ទេរមក PSG ក្នុងឆ្នាំ 2019 ដោយគិតមកទល់នឹងពេលនេះ គាត់លេងបានប្រកួតសរុបសម្រាប់ក្លឹបយក្សបារាំង 117 ប្រកួត។ យ៉ាងណាមួយរយៈចុងក្រោយនេះ Leandro Paredes មិនមែនជាផ្នែកមួយដ៏សំខាន់របស់ PSG ឡើយ ទើបគាត់សម្រេចចិត្តចាកចេញ។ ខ្សែបម្រើកណ្ដាលរូបនេះ បានចុះកុងត្រារយៈពេល 2 ឆ្នាំជាមួយក្រុមរបស់លោក Jose Mourinho ជាមួយនឹងតម្លៃខ្លួនផ្ទេរពី PSG ច្រើនជាង 4 លានអឺរ៉ូ (3.4 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក