បាល់ទាត់អន្តរជាតិ
Man City នឹងប្រកួតដោយគ្មានវត្តមានរបស់ Kevin De Bruyne រហូតដល់ឆ្នាំ 2024
គ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola បានសារភាពថា Kevin De Bruyne អាចនឹងអវត្តមានពីលើទីលានប្រកួតរហូតដល់ឆ្នាំ 2024។ យ៉ាងណាមិញ ប្រកួតចុងក្រោយរបស់ Man City ខ្សែបម្រើឆ្នើមរូបនេះ ក៏មិនបានចូលលេងក្នុងពានរង្វាន់ UEFA Super Cup ទល់នឹង Sevilla កាលពីប៉ុន្មានថ្ងៃមុនផងដែរ។
Kevin De Bruyne មានបញ្ហាសរសៃពួរ ដែលកើតឡើងក្នុងអំឡុងពេលប្រកួតទល់នឹងក្លឹប Burnley ដែលជាការប្រកួតក្របខ័ណ្ឌ Premier League។ របួសរបស់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ គឺជារបួសចាស់ដែលធ្លាប់បានកើតឡើងនៅក្នុងអំឡុងពេលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្នុងខែមិថុនាកន្លងទៅ។
ទើបតែពេលនេះ Kevin De Bruyne ក៏សម្រេចចិត្តធ្វើការវះកាត់ ដើម្បីឲ្យអ្វីៗគ្រប់យ៉ាងល្អប្រសើរឡើងវិញ។ ពាក់ព័ន្ធនឹងរបួសរបស់ De Bruyne លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់គាត់បានប្រាប់សន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា៖ “De Bruyne នឹងមិនអាចបង្ហាញខ្លួន 4 ទៅ 5 ខែ។ យើងមិនអស់លទ្ធភាពដោយសាររឿងនេះទេ ព្រោះវាជារបួស។ វាជារឿងធម្មតា ហើយយើងត្រូវកែសម្រួលចំណុចមួយចំនួន ប៉ុន្តែយើងត្រូវតែប្រឈមនឹងអ្វីដែលបានកើតឡើង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់