បាល់ទាត់អន្តរជាតិ
Aston Villa ត្រៀមដេញថ្លៃខ្សែប្រយុទ្ធ Ezzalzouli របស់ Barcelona
ក្លឹប Aston Villa ត្រូវបានគេដឹងថា កំពុងត្រៀមក្នុងការចូលរួមដេញថ្លៃមួយ ដើម្បីនាំយកខ្សែប្រយុទ្ធស្លាប Abde Ezzalzouli របស់ Barcelona។ ថ្វីត្បិតតែនៅដើមរដូវក្តៅនេះពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Moussa Diaby ប៉ុន្តែទម្រង់លេងនៅតំបន់ប្រយុទ្ធរបស់ Aston Villa ហាក់នៅមិនទាន់មានភាពមុតស្រួចនៅឡើយ។
ក្រៅពីមានទម្រង់លេងនៅតំបន់ខាងលើមិនសូវលេចធ្លោរនោះ ប៉ុន្មានថ្ងៃមុនកីឡាករ Emiliano Buendia របស់ពួកគេបានរងរបួសជង្គង់ធ្ងន់ធ្ងរ ខណៈដែល Tyrone Mings ក៏មានរបួសស្រដៀងគ្នាដែរ ហើយធ្វើឲ្យគ្រូបង្វឹករបស់ក្លឹបលោក Unai Emery ត្រូវស្វែងរកកីឡាករចំណូលថ្មីបន្ថែមទៀត។
ជាក់ស្ដែងនៅពេលនេះ របាយការណ៍ពី Sport បានឲ្យដឹងថា ក្លឹប Aston Villa កំពុងសម្លឹងមើលការចុះហត្ថលេខាលើ Ezzalzouli ឲ្យបានមុនពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះត្រូវបិទ។ គ្រូបង្វឹករបស់ Aston Villa ពេញចិត្តនឹងកីឡាករវ័យ 21 ឆ្នាំរូបនេះ ដោយមើលឃើញថា កាលពីរដូវកាលមុន គាត់មានភាពលេចធ្លោរយ៉ាងខ្លាំង ក្នុងអំឡុងពេលខ្ចីជើងទៅ Osasuna។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល