បាល់ទាត់អន្តរជាតិ
ពីមុននិយាយផ្សេង! ប៉ុន្តែពេលនេះ Thomas Muller បញ្ជាក់ច្បាស់ៗថា Messi ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Bayern Munich គឺកីឡាករ Thomas Muller ជាមនុស្សម្នាក់ដែលស្ថិតក្នុងជំនាន់ដ៏ពេញលេញជាមួយ Lionel Messi និង Cristiano Ronaldo។ យ៉ាងណាមិញ ថ្មីៗនេះគាត់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ ដោយនិយាយពីកីឡាករល្អបំផុតរវាង Messi និង Cristiano Ronaldo។
កាលពីមុន Thomas Muller ធ្លាប់បាននិយាយម្ដងរួចមកហើយរវាងតារាឆ្នើមទាំងពីររូប Lionel Messi និង Cristiano Ronaldo ដោយកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបានជ្រើសយក Cristiano Ronaldo ជាកីឡាករល្អបំផុត។ ផ្ទុយមកវិញ នៅពេលនេះគាត់បានចេញមកនិយាយជាថ្មីម្ដងទៀត ដោយជ្រើសរើសយក Messi ជាកីឡាករល្អបំផុតវិញម្ដង ហើយក៏បានបង្ហាញពីហេតុផលនៃការជ្រើសរើសរបស់គាត់ផងដែរ។
យោងតាមការចុះផ្សាយដោយ Plaantik បានដកស្រង់សម្ដីរបស់ Thomas Muller ទាំងស្រុងថា៖ “កីឡាករល្អបំផុតសម្រាប់ខ្ញុំគឺ Messi ដោយសារតែគាត់ធ្វើឲ្យមនុស្សនិយាយថា ខ្ញុំទៅមើលបាល់ដោយសារតែភាពអស្ចារ្យ និងទេពកោសល្យរបស់ Messi ហើយក្នុងពេលជាមួយគ្នានោះគាត់បានបង្ហាញពីគុណភាពនៃការស៊ុតបញ្ចូលទី, បង្កើតកំណត់ត្រា និងឈ្នះពាន។ Cristiano Ronaldo ក៏ជាបេក្ខភាពខ្លាំងមួយរូប ដែលស្ថិតក្នុងពីរប្រភេទផ្សេងគ្នា ហើយមានស្ថិតិ និងកំណត់ត្រាឈ្នះពានដែរ ប៉ុន្តែ Messi គឺសាមញ្ញជាង និងមានភាពលេចធ្លោរខ្លាំងជាង”។
ប្រភព: Plaantik
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក