បាល់ទាត់អន្តរជាតិ
Eric Garcia ចង់ចាកចេញ តែ Xavi ចង់រក្សាទុកខ្សែការពាររូបនេះ
កីឡាករ Eric Garcia ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការផ្ទេរទៅកាន់ក្លឹប Girona ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរនេះ ប្រហែលជាមិនអាចសម្រេចបានឡើយ ខណៈដែលគ្រូបង្វឹករបស់ក្លឹបលោក Xavi Hernandez ចង់រក្សាទុកខ្សែការពាររូបនេះឲ្យនៅ Barcelona បន្តទៀត។
របាយការណ៍ពី Relevo បានរាយការណ៍ឲ្យដឹងថា Garcia សុខចិត្តធ្វើដំណើរទៅកាន់ Girona រដូវក្ដៅនេះ ព្រោះគាត់ដឹងថា គាត់នឹងមិនអាចប្រជែងតំណែងលេងបានទៀងទាត់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនឡើយ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះដែរបានអះអាងថា Xavi ពិតជាមិនចង់ឲ្យ Eric Garcia ចាកចេញទេ ទោះបីជាគាត់បានចាត់ទុក Ronald Araujo, Andreas Christensen, Inigo Martinez និង Jules Kounde ជាជម្រើសដំបូងមុនខ្សែការពាររូបនេះក៏ដោយ។
គេនៅតែមិនទាន់ដឹងច្បាស់ឡើយថា Eric Garcia អាចចាកចេញមុនទីផ្សារដោះដូរកីឡាករបិទទ្វា រឺអត់នោះទេ ប៉ុន្តែប្រសិនបើគាត់ចាកចេញ វាពិតជាអាចសម្រួលដល់ផ្នែកហិរញ្ញវត្ថុ ដល់ក្លឹបបានមួយផ្នែកដែរ។ ក្លឹប Girona ត្រូវបានគេដឹងថា នឹងលក់ខ្សែការពារ Santi Bueno ហើយសម្លឹងមើលឃើញ Eric Garcia ដែលអាចជំនួសកន្លែងរបស់កីឡាករដែលចាកចេញរូបនេះបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or