បាល់ទាត់អន្តរជាតិ
Man United ត្រៀមប្រកាសបេក្ខភាពខ្សែការពារចំណូលថ្មីមកជំនួសកន្លែង Luke Shaw
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើខ្សែការពារ Tottenham Hotspur រួចរាល់នៅថ្ងៃនេះ គឺកីឡាករ Sergio Reguilon។ យ៉ាងណាមិញ បិសាចក្រហមបានលូកដៃចូលក្នុងទីផ្សារនាំយកខ្សែការពារថ្មី បន្ទាប់ពីរបួសរបស់ Luke Shaw និង Tyrell Malacia។
គេបានដឹងថា Luke Shaw កំពុងប្រឈមមុខនឹងការសម្រាកនៅក្រៅទីលានប្រកួតរយៈពេលយូរ ដោយសារបញ្ហាសាច់ដុំ។ ស្របពេលជាមួយគ្នានេះដែរ ខ្សែការពារស្លាបឆ្វេងម្នាក់ទៀតគឺ Tyrell Malacia ក៏មានបញ្ហាសាច់ដុំដូចគ្នា។ តាមពិតទៅពួកគេនៅមានខ្សែការពារឆ្វេងម្នាក់ទៀតគឺ Brandon Williams ប៉ុន្តែកីឡាករវ័យក្មេងរូបនេះបានយល់ព្រមផ្ទេរទៅ Ipswich Town កាលពីសប្តាហ៍មុនទៅហើយ។
Diogo Dalot ត្រូវបានប្រើប្រាស់ឲ្យលេងក្នុងតំបន់ការពារឆ្វេងបណ្ដោះអាសន្នពេលប៉ះនឹង Nottingham Forest កាលពីថ្ងៃសៅរ៍ ប៉ុន្តែគ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag បានមើលឃើញថា តំបន់ការពារឆ្វេងរបស់គាត់មិនដល់កម្រិតនៃការចង់បានឡើយ ហើយក៏ស្ទើរជាងការពារស្ដាំដែលកាន់កាប់ដោយ Aaron Wan-Bissaka ដែរ។
ក្លឹបម្ចាស់ជើងឯក 20 សម័យកាលរបស់អង់គ្លេសមួយនេះ ពេញចិត្តនឹង Marc Cucurella របស់ Chelsea ប៉ុន្តែមិនបានសម្រេច។ ក្រោយមកទៀតពួកគេចង់បាន Marcos Alonso របស់ក្លឹប Barcelona ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបដិសេធ និងទទូចថា គាត់ចង់បន្តនៅ Camp Nou។ ជាចុងក្រោយ ពួកគេក៏សម្រេចចិត្តជ្រើសយក Reguilon ហើយយោងទៅតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា ខ្សែការពាររបស់ Tottenham Hotspur រូបនេះបានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការផ្ទេរទៅ Old Trafford។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក