បាល់ទាត់អន្តរជាតិ
Jordi Alba ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ
ខ្សែការពារស្លាប Jordi Alba បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៃប្រទេសអេស្ប៉ាញរបស់គាត់ហើយ កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាមិញ កីឡាករឆ្នើមរូបនេះ សម្រាប់ចិត្តឈប់លេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីបានចំណាយពេលចុងក្រោយនៃអាជីពជាមួយមិត្តរួមក្រុម Lionel Messi នៅ Inter Miami។
Jordi Alba បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីបង្ហាញខ្លួនសរុបបាន 93 ប្រកួត និងស៊ុតបញ្ចូលទីបាន 9 គ្រាប់។ គាត់ធ្លាប់បានឈ្នះពាន UEFA Nations League កាលពីដើមឆ្នាំ 2023 ជាមួយក្រុមជ្រើសជាតិអេស្ប៉ាញ។
នៅអាយុ 34 ឆ្នាំ Jordi Alba បានបញ្ចប់អាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។ ពាក់ព័ន្ធជាមួយរឿងនេះដែរ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ក៏បានប្រកាសថ្លែងអំណរគុណជាមួយនឹងខ្សែការពាររូបនេះផងដែរ។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur