បាល់ទាត់អន្តរជាតិ
កីឡាករទាំង 22 រូប ដែលអ្នកមិនដឹងថា ពួកគេធ្លាប់ជាមិត្តរួមក្រុមនឹងគ្នា
នៅក្នុងអត្ថបទនេះ ក្រុមការងារយើងនឹងបង្ហាញជូនប្រិយមិត្តអ្នកអាននូវរឿងរ៉ាវប្លែក ពាក់ព័ន្ធនឹងកីឡាករដែលធ្លាប់ជាមិត្តរួមក្រុមជាមួយគ្នា ប៉ុន្តែអ្នកទាំងអស់គ្នាមិនធ្លាប់ដឹង។ វាជាការរាប់បញ្ចូល កីឡាករដែលធ្លាប់លេងជាមួយគ្នាមិនថា ពីរបីរដូវកាល រឺត្រឹមតែប៉ុន្មាននាទីក៏ដោយ។
1. Son Heung-min និង Ruud van Nistelrooy (ធ្លាប់បានលេង 4 ប្រកួតជាមួយគ្នាពេលនៅ Hamburger SV ក្នុងរដូវកាលឆ្នាំ 2010-2011)។
2. Zlatan Ibrahimovic និង Steven Pienaar (អ្នកទាំងពីរធ្លាប់លេងជាមួយគ្នា និងបានឈ្នះពានរង្វាន់ Eredivisie ក្នុងឆ្នាំ 2002 និង 2004 ជាមួយ Ajax)។
3. Pep Guardiola និង Francesco Totti (គាត់ទាំងពីរធ្លាប់នៅ Roma ជាមួយនឹងគ្នា តែលោក Pep Guardiola បាននៅទីនោះត្រឹមរយៈពេលខ្លីប៉ុណ្ណោះ)។
4. Arturo Vidal និង Toni Kroos (Vidal និង Kroos ធ្លាប់ជាដៃគូដ៏ល្អនៅតំបន់បម្រើ ពេលលេងនៅ Bayer Leverkusen ចន្លោះឆ្នាំ 2009 ដល់ 2010)។
5. Yaya Toure និង Rivaldo (ពួកគេទាំងពីរបានលេងឲ្យ Barcelona ប៉ុន្តែពេលវេលាដែលពួកគេចំណាយពេលនៅលើទីលានជាមួយគ្នាគឺនៅក្លឹប Olympiacos ក្នុងឆ្នាំ 2005)។
6. Marco Reus និង Josh King (គេទាំងពីរធ្លាប់បានលេងជាមិត្តរួមក្រុមជាមួយគ្នាបានតែពីរប្រកួតនៅ Borussia Monchengladbach ខណៈដែល King ជាកីឡាករខ្ចីជើងពី Manchester United)។
7. Jamie Vardy និង Harry Kane (Vardy និង Kane ធ្លាប់បានចំណាយពេលវេលានៅ Leicester ជាមួយគ្នា។ ពួកគេក៏ជាមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសផងដែរ)។
8. Cristiano Ronaldo និង Fabinho (ពួកគេធ្លាប់លេងឲ្យ Real Madrid មួយប្រកួតនៅ La Liga ជាមួយគ្នា)។
9. Mesut Ozil និង Ivan Rakitic (អ្នកទាំងពីរបានចាប់ផ្ដើមអាជីពបាល់ទាត់ដ៏លេចធ្លោរតាំងពីពេលលេងនៅ Schalke ជាមួយគ្នា)។
10. Sergio Aguero និង David de Gea (Aguero និង De Gea គឺជាមិត្តរួមក្រុមរយៈពេលពីរឆ្នាំនៅ Atletico Madrid មុនពេលពួកគេផ្លាស់ទៅប្រទេសអង់គ្លេស)។
11. Dani Alves និង Sergio Ramos (Alves និង Ramos បានលេងជាមួយគ្នានៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2000 ជាមួយក្លឹប Sevilla)។
ប្រភព: Givemesport
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!