បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ចង់ខ្ចីជើង Jadon Sancho ដែលត្រៀមចាកចេញពីបិសាចក្រហម
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ Jadon Sancho នៅក្លឹបបិសាចក្រហម Manchester United ស្របពេលដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ កំពុងមានរឿងរ៉ាវរកាំរកូសជាមួយគ្រូបង្វឹក និងក្លឹបបច្ចុប្បន្នរបស់ខ្លួន។
គេបានដឹងថា Barcelona មានគោលបំណងស្នើរខ្ចីជើង Jadon Sancho ពីបិសាចក្រហមនៅខែមករាឆ្នាំក្រោយនេះ ពេលដែលទ្វារដោះដូរកីឡាករបើកឡើងវិញ។ ក្រៅពី Barcelona កីឡាករវ័យ 23 ឆ្នាំរូបនេះ ក៏ត្រូវបានក្លឹបផ្សេងទៀតចាប់អារម្មណ៍ដែរដូចជា Nottingham Forest, Borussia Dortmund និង Bayern Munich ជាដើម។
យោងតាមសារព័ត៌មាន Sport របស់អេស្ប៉ាញ បានឲ្យដឹងថា Barcelona កំពុងតែយកចិត្តទុកដាក់ ចំពោះការសង្កេតមើលពីស្ថានភាពរបស់ Jadon Sancho ដោយពួកគេចង់ពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងកាន់តែខ្លាំងក្នុងការប្រជែងពានធំៗ និងពានលីគកំពូលផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!